(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្ដឹងក្រុមហ៊ុនរៀបចំម្ហូបអាហារ Super Healthy Kids ថា បានរំលោភលើកម្មសិទ្ធិបញ្ហា និងស្នើសុំឱ្យបញ្ឈប់ ការ ប្រើ ប្រាស់ Logo ដែលមានរូបផ្លែ Pear ដែលវាស្រដៀងនឹង Logo ផ្លែកប៉មរបស់ Apple។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ក្រុមហ៊ុន Apple បានចោទថា Logo ដែលក្រុមហ៊ុន Super Healthy Kids បានប្រើនៅលើ App ផ្លែឈើតុក្តា (Prepear App) មានរូបរាងស្រដៀងគ្នា ទៅនឹង Logo របស់ក្រុមហ៊ុនខ្លួន ដែលវាបានរំលោភលោកកម្មសិទ្ធិបញ្ហានៃស្លាកសញ្ញា តែក្រុមហ៊ុន Apple មិនបានទាមទារសំណងអ្វីទេ គ្រាន់តែចង់ឱ្យ ក្រុមហ៊ុន មួយ នេះឈប់ប្រើ Logo នោះប៉ុណ្ណោះ។

នេះមិនមែនជាលើកទីមួយនោះទេសម្រាប់ Apple ដែលប្ដឹងក្រុមហ៊ុនផ្សេងៗដោយសារតែបានរំលោភលើកម្មសិទ្ធិបញ្ហាស្លាកសញ្ញានោះ ដោយកាលពី ឆ្នាំ ២០១៩ បានប្ដឹងក្រុមហ៊ុនមួយរបស់ន័រវែស ដោយគ្រាន់តែប្រើប្រាស់នូវ Logo ដូចគ្នាតែបនិ្តចប៉ុណ្ណោះ ហើយបានប្ដឹងក្រុមហ៊ុនផលិតកង់របស់ អាល្លឺម៉ង់ ពាក់ព័ន្ធនឹងរឿងនេះដូចគ្នា៕