(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ Inter Milan របស់អ៉ីតាលីបានឡេីងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Europa League មុនគេ ក្រោយទម្លាក់គូប្រជែង Bayer Leverkusen ក្នុងលទ្ធផល ២-១ នៅរាត្រីថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

យោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Romelu Lukaku ជាអ្នករកបានគ្រាប់ទី២ នាំមុខនៅនាទី២១ ក្រោយទទួលបាល់ពី Ashley Young ដែលជាគ្រាប់ទី៩ នៃការប្រកួត Europa League ដែលត្រូវបានធ្វេីឡេីងនៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ ក្នុងវគ្គ ៨ក្រុម។

Nicolo Barella បានស៊ុតគ្រាប់នាំមុខឲ្យក្រុមរបស់លោក Antonio Conte នៅនាទី១៥ មុនពេលមិត្តរួមក្រុមរកបានគ្រាប់ទី២ នៅនាទី២១ និង Kai Havertz បានវាយបក ១គ្រាប់វិញនៅនាទី២៤ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ Leverkusen ប៉ុន្តែពួកគេមិនអាចរកបានគ្រាប់បាល់ទៀត ក្នុងរយ:ពេល ៤៥នាទីក្នុងវគ្គទី២។

ក្រុមរបស់លោក Antonio Conte នឹងប្រឈមមុខនឹងក្រុមឈ្នះរវាង Shakhtar Donetsk និង Basel ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែសីហាខាងមុខនេះផងដែរនៅ Dusseldorf ដដែល។

Inter Milan ក៏បានរីករាយនឹងរដូវកាលនៃក្របខណ្ឌ Serie A ដ៏ល្អបំផុតរបស់ពួកគេរួចទៅហើយដែរ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយដេញតាមពីក្រោយក្រុមជើងឯក Juventus តែ ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៣៨ប្រកួតដូចគ្នា៕