(ម៉ាឌ្រីដ)៖ អេស្ប៉ាញបានប្រកាសថា ពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ខាងមុខ។ នេះបេីយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា LiveScore នាថ្ងៃអង្គារនេះ។

ការប្រកួតរវាងប្រទេសជិតខាងខាងលេីនេះ នឹងត្រូវធ្វើឡើងនៅទីក្រុង Lisbon មុនពេលក្រុមទាំងពីរលេងពាន Nations League នាខែដដែលនោះ។

ក្រុមរបស់លោក Luis Enrique នឹងធ្វើជាម្ចាស់ផ្ទះពេលប៉ះស្វីសនៅថ្ងៃទី១០ ខែតុលា មុនពេលធ្វើដំណើរទៅជួបអ៊ុយក្រែន ៣ថ្ងៃបន្ទាប់។

ចំណែកឯក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់វិញ គឺត្រូវទៅប៉ះបារាំងនៅថ្ងៃទី១១ ខែតុលា បន្ទាប់ពីការប្រកួតក្នុងផ្ទះជាមួយស៊ុយអែត។

អេស្ប៉ាញ ក៏ត្រូវបានកំណត់ប្រកួតមិត្តភាពអន្តរជាតិនឹងហូឡង់ផងដែរ ក្រោយពេលខកខានកាលខែមីនា ដោយសារជំងឺរាតត្បាត Covid-19 ដែលធ្វេីឲ្យកាលវិភាគមានការផ្លាស់ប្តូរបែបនេះ។

ជាមួយគ្នានោះ ព្រឹត្តិការណ៍បាល់ទា់ Euro ឆ្នាំ២០២០ ក៏ត្រូវបានពន្យារមួយឆ្នាំផងដែរ ដោយសារវិបត្ដិកូវីដ-19 ដែលការប្រកួតនឹងត្រូវរៀបចំឡើងនៅខែមិថុនា និងខែកក្កដា ឆ្នាំ២០២១៕