(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានដល់សប្តាហ៍ទី១២ ជើងទី១ នៅថ្ងៃទី១៥-១៦ ខែសីហា ដោយមាន ១២ក្រុមចូលរួមដដែល។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ អង្គរថាយហ្គឺរ Vs ណាហ្គា
២៖ អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ
៣៖ ភ្នំពេញក្រោន Vs កងយោធពលខេមរភូមិន្ទ។

សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ យុវជនបាទី U18 Vs សូលទីឡូអង្គរ
២៖ អាស៊ីអឺរ៉ុប យូណាយធីត Vs បឹងកេត
៣៖ ព្រះខ័នរាជស្វាយរៀង Vs នគរបាលជាតិ។

សូមបញ្ជាក់ផងថា សម្រាប់គូពិសេសប្រចាំសប្តាហ៍ គឺជាការជួបគ្នារវាងក្រុមអង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន១៥ពិន្ទុ ត្រូវទទួលក្រុមភ្ញៀវណាហ្គា ដែលឈរនៅចំណាត់ថ្នាក់លេខ៥ មាន២១ពិន្ទុ នាថ្ងៃសៅរ៍ ទី១៥ ខែសីហា នៃទឹកដីកីឡដ្ឋាន អេស.អ.យូ វេលាម៉ោង១៥៖៣០នាទីរសៀល៕