(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ Sevilla បានផ្តួល Wolves ១-០ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពាន រង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League នារាត្រីថ្ងៃអង្គារ ទី១១ ខែសីហានៅឯកីឡដ្ឋាន MSV-Arena ដេីម្បីទៅប៉ះ Manchester United ក្នុង ៤ក្រុមជាបន្តទៀត។ នេះបេីយោងតាមការចេញផ្សាយដោយ គេហទំព័រកីឡា Live Score នៅថ្ងៃនេះ។
ក្រុមរបស់អេស្ប៉ាញ Sevilla បានឈ្នះការប្រកួតនេះក្នុងកំណត់ត្រាផ្សេងៗគ្នាចំនួន ៥ដងរួចមកហើយ គ្រាដែលឥឡូវនេះនឹងត្រូវជួបជាមួយក្រុមបិសាចក្រហម Manchester United នៅថ្ងៃអាទិត្យដើម្បីដណ្តើមកៅអីមួយនៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករខ្សែប្រយុទ្ធមកពីមិចសិច Raul Jimenez បានទាត់បាល់ប៉េណាល់ទីអត់ចូលនៅនាទី១៣ ដែលធ្វេីឲ្យបាត់បង់ឱកាសនាំមុខរបស់ Wolves មុនពេល Ocampos តែតបញ្ចូលទីបានសម្រេចនៅនាទី៨៨ ក្រោយទទួលបាល់ពី Ever Banega។
សម្រាប់ឯ លទ្ធផល ១ប្រកួតទៀតបញ្ចប់វគ្គ ៨ក្រុមនាយប់មិញនេះដែរ ក្រុម Shakhtar Donetsk របស់អ៊ុយក្រែនក៏បានទម្លាក់ Basel របស់ស្វីស ៤-១ ដេីម្បីឡេីងទៅប៉ះក្រុមអ៉ីតាលី Inter Milan ក្នុងវគ្គពាក់ផ្តាច់ព្រ័ត្រដែលនឹងធ្វេីឡេីងនៅប្រេសអាល្លឺម៉ង់តែមួយគត់៕