(ភ្នំពេញ)៖ ហាងកាហ្វេ «UrHOBBY House» មិនត្រឹមតែជាហាងកាហ្វេធម្មតាប៉ុណ្ណោះទេ ប៉ុន្តែហាងនេះក៏ជាស្ថានីយបណ្តុំនូវអ្នកនិយមសិល្បៈកំសាន្តបែបសម័យថ្មី ឬហៅថា «Gunpla Hobby model» (ជារបៀបកំសាន្តបែបរៀបតំឡើងមនុស្សយន្ត ឬគ្រឿងយន្តតូចៗ) ដំបូងគេនៅកម្ពុជា ដែលមានប្រភពដើមពីប្រទេសជប៉ុន និងប្រទេសលោកខាងលិច។ ពិសេសវាជាចំណែកដ៏សំខាន់ក្នុងការបំបាត់ស្រ្តេស និងជួយលើកកម្ពស់អ្នកនិយមលើផ្នែកនេះ ឲ្យកាន់តែមានសក្តានុពលថែមទៀត ដែលវាប្រសើរជាងការប្រើប្រាស់ពេលវេលា និងថវិកាលើសកម្មភពអវិជ្ជមាននានាក្នុងសង្គម។
អ្នកនាង ម៉ឺន ស្រីណែត បានថ្លែងប្រាប់ឲ្យដឹង នៅក្នុងថ្ងៃបើកសម្ពោធ នាពេលថ្មីៗនេះថា យើងមានចក្ខុវិស័យវែងឆ្ងាយ មិនមែនតែផ្តោតលើត្រឹមកាហ្វេនេះមួយមុខឡើយ តែយើងបាននឹងគ្រោងលើការពង្រឹងនូវផលិតផលជួរមុខរបស់យើង ឲ្យត្រដែតឡើង ក្នុងគន្លងវប្បធម៌កំសាន្តថ្មីមួយខាងលើនេះ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។ ទន្ទឹងនឹងគ្នានេះ «UrHOBBY House» ក៏មានអ្នកឯកទេសក្នុងការប្រឹក្សា និងបង្ហាត់បង្ហាញពីការរៀបតំឡើង Gunpla ឬ Hobby plastic model នានា។
អ្នកនាងបន្តថា ក្រៅពីកាហ្វេ យើងក៏មានជាប្រភេទផ្លែឈើក្រឡុក អ៉ីតាលីសូដា និងតែស្ពាកគ្លីង ជាពិសេសភេសជ្ជៈប្រចាំនោះ គឺ «Urhobby Coffee» រួមនឹងអាហារសម្រន់ និងម្ហូបនានាជាច្រើនមុខ។ ដោយសារកាហ្វេយើងកែច្នៃរូបមន្ត ដោយផ្ទាល់យ៉ាងផ្ចិតផ្ចង់ និងសម្រិតសម្រាំង ហើយអ្នកជំនាញឆុងកាហ្វេទៀតសោត បានឆ្លងកាត់បទពិសោធន៍លើជំនាញកាហ្វេនេះពីក្រៅប្រទេស និងមានបទពិសោធន៍យូរឆ្នាំផងដែរ។
សូមបញ្ជាក់ថា «UrHOBBY House» ទីតាំងធំទូលាយទាំងក្នុងនិងក្រៅ ហ៊ុព័ទ្ធដោយដើមឈើបៃតង បានផ្តល់អារម្មណ៍ស្រស់ស្រាយ ដល់អតិថិជនដែលបានអញ្ជើញមក ពិសេសបន្ទប់VIP មានគ្រប់ទំហំ ដែលលោកអ្នកអាចប្រើប្រាស់ សម្រាប់កិច្ចប្រជុំ តូចឬធំបានយ៉ាងងាយស្រួល។ ហាងកាហ្វេ «UrHOBBY House» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទំាងជាទីកន្លែងសម្រាប់សិស្ស និស្សិត អ្នករកស៊ី និងមន្ត្រីរាជការ សម្រាកលំហែអារម្មណ៍។ ជាពិសេស «UrHOBBY House» ក៏ជាកន្លែងមួយដែលអាចធ្វើការ កន្លែងណាត់ជួបជជែកកម្សាន្ត ទំាងជាលក្ខណៈមិត្តភាព និងការងារជាច្រើនទៀតផងដែរ។
ហាងកាហ្វេ «UrHobby House» មានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវ ២០០២ កែងនឹងផ្លូវ ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕