(រីយ៉ូ)៖ យោងតាមការចេញផ្សាយដោយព័ត៌មានចិន Xinhua នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មានការធ្វើតេស្តវិជ្ជមាននៃជំងឺ COVID-19 ចំនួន ១៨ករណីថ្មីទៅលើកីឡាករនៃក្រុម Central Sportivo Alagoano មុនការប្រកួតទល់នឹងក្រុម Chapecoense ដែលនាំឲ្យការប្រកួតត្រូវបានពន្យារពេលផងដែរ។
សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានចេញសេចក្តីសម្រេចពន្យារពេលការប្រកួតរវាងក្រុម Chapecoense និង CSA ដោយតម្រូវឲ្យវិលត្រឡប់ទៅផ្ទះវិញ មុនការប្រកួតចាប់ផ្តើមនាថ្ងៃពុធ ទី១២ ខែសីហានេះ ខណៈក្រុមដែលមានបញ្ហា CSA បានបង្ហាញថា ក្រុមមិនមានកីឡាករគ្រប់គ្រាន់ក្នុងការប្រកួតនោះទេ។
ជាមួយគ្នានោះ CBF នឹងស្វែងរកកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតខាងលើរបស់ក្រុមទាំងពីរ គ្រាដែលដើមឡើយក្រុម CSA បានបង្ហាញថា មានកីឡាករ ៩នាក់បានតេស្តវិជ្ជមាននៃ COVID-19 នៅក្នុងការធ្វើតេស្តស្វែងរកមេរោគនៃជុំចុងក្រោយរបស់ក្លិប មុនឈានដល់ការប្រកួតផ្លូវការចាប់ផ្តើម៕