(កាតាឡាង)៖ យោងតាមប្រភពពី All football នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករ១រូបនៃក្លិប FC Barcelona បានតេស្តវិជ្ជមាននៃជំងឺ COVID-19 មុនឈានដល់ការប្រកួត UEFA Champions League មកដល់។

បច្ចុប្បន្នកីឡាករម្នាក់ក្នុងចំណោមការធ្វើតេស្តចំនួន៩នាក់ នៃសមាជិកក្រុមមិនមានបញ្ហាសុខភាពនោះទេ ដោយបានធ្វើស្នាក់នៅដាច់ដោយឡែកពីគេនៅឯផ្ទះ ដោយកីឡាករខាងលើនេះ ក៏មិនមានជម្រើសក្នុងបញ្ជីត្រៀមប្រកួតពាន Champions League ទល់នឹងក្រុមអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គ ៨ក្រុមចុងក្រោយនោះដែរ។

ភ្លាមៗនោះដែរ ក្លិបក៏បានរាយការណ៍ទៅកាន់អាជ្ញាធរសុខភាពកីឡាក្នុងការតាមដានសមាជិកដែលបានទាក់ទង់ជាមួយបុគ្គលខាងលើ ដើម្បីធ្វើតេស្តស្វែង ដែលកីឡាកររូបនោះមិនមានទំនាក់ទំនងជាមួយសមាជិកក្រុមឈុតកំពូលនៃក្លិបដែលត្រៀមប្រកួត Champions League នៅទីក្រុងលីស្បោន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នោះទេ៕