(លីស្បោន)៖ ក្រុមបាល់ទាត់ Paris St-Germain របស់បារាំងរកបាន ២គ្រាប់ចុងម៉ោងក្នុងជ័យជម្នះ ២-១ ទៅលេីក្រុម Atalanta របស់អ៉ីតាលី ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League មុនគេជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធ Mario Pasalic ជាអ្នករកបានគ្រាប់ទី១ ឲ្យ Atalanta នៅនាទី២៧ និងបន្តហូតដល់នាទី៩០ ជិតចប់ការប្រកួតក្នុងវគ្គ ៨ក្រុមនៅប្រទេសព័រទុយហ្គាល់។

ក្រុមជេីងឯកបារាំង PSG ត្រូវរង់ចាំដល់នាទី៩០+ ទេីបកីឡាករ Marquinhos របស់ប្រេស៊ីលរកបានគ្រាប់តាមស្មេី ១-១ និងកីឡាករ Kylian Mbappe ដែលបានប្តូរចូលនៅនាទី៦០ ជំនួស Pablo Sarabia នោះ បានបញ្ជូនបាល់ឲ្យអតីតខ្សែប្រយុទ្ធរបស់ក្រុម Stoke City គឺ Eric Maxim Choupo-Moting ស៊ុតគ្រាប់ជ័យជម្នះនៅនាទី៩០+៤ ។

ក្នុងជំនួបនារាត្រីថ្ងៃពុធ ទី១២ ខែសីហានោះដែរ ក៏ជាខួបលើកទី៥០ នៃការបង្កើតក្លិប PSG នេះឡេីង ដែលពុំទាន់ឈ្នះពាន Champions League ម្តងណានៅឡេីយទេ។

Neymar ដែលជាកីឡាករថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នរបស់អ្នកចាត់ការទូទៅ Thomas Tuchel ប៉ុន្តែខកខានឱកាសមាស ២ដងក្នុងការគ្រាប់បាល់នាំមុខ។

ក៏ប៉ុន្តវត្តមានរបស់ Mbappe ដែលជាកីឡាករថ្លៃបំផុតលំដាប់ទី២ លេីលោកផងនោះ ប្រែប្រួលទម្ង់លេងជាខ្លាំង ក្រោយពេលប្តូរចូលចាប់ពីនាទី៦០ មក។

ពេលនេះក្រុម PSG នឹងត្រូវជួបក្រុមឈ្នះរវាង RB Leipzig របស់អាល្លឺម៉ង់ ឬ Atletico Madrid របស់អេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងដែលនឹងធ្វេីឡេីងនៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ៕