(ភ្នំពេញ)៖ ក្រុមហ៊ុនលីប្រា ជាក្រុមហ៊ុនសន្តិសុខឈានមុខគេទទួលស្គាល់ដោយ ISO នៅកម្ពុជា និងជាក្រុមហ៊ុនតែងផ្តល់សេវាកម្ម Integrated Security System តែមួយគត់នៅកម្ពុជា។ កាលពីដើមខែសីហា ឆ្នាំ២០២០នេះបានសហការជាមួយក្រុមហ៊ុន OAPCL ក្នុងការទិញសិទ្ធចែកចាយផ្តាច់មុខ ឧបករណ៍ប្រព័ន្ធសុវត្ថិភាពម៉ាក AJAX មកក្នុងទីផ្សារកម្ពុជា។
លោក ហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុនសន្តិសុខលីប្រា បានលើកឡើងថា ក្រុមហ៊ុនលីប្រាជាក្រុមហ៊ុនផ្តល់សេវាកម្ម Integrated Security System តែមួយគត់នៅកម្ពុជា មានន័យថា ក្រុមហ៊ុនផ្តល់សេវាកម្មជាកញ្ចប់ដោយការធ្វើការរួមគ្នាសន្តិសុខ (Manned Security) ដោយមានការគាំទ្រពីប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពឲ្យកាន់តែសុក្រិត្យ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមានការអភិវឌ្ឍជាអគារខ្ពស់ៗ វីឡា ខុនដូ និងលំនៅដ្ឋានបែបទាន់សម័យជាច្រើន ដែលទាមទារឲ្យមានការរៀបចំ នូវប្រព័ន្ធសុវត្ថិភាពដោយយកចិត្តទុកដាក់បំផុត។ ដើម្បីឆ្លើយតបជាមួយនឹងការវិវឌ្ឍន៍ នៃបរិបទជីវិតរស់នៅបែបទាន់សម័យ និងទំនើបរបស់ប្រជាជននេះ ក្រុមហ៊ុនលីប្រា និងក្រុមហ៊ុន AOPCL បានសហការគ្នានាំយកឧបករណ៍សុវត្ថិភាពម៉ាក AJAX ដើម្បីការពារលំនៅដ្ឋាន និងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើងគ្រប់គ្នា។
ឧបករណ៍ម៉ាក AJAX ជាឧបករណ៍ប្រព័ន្ធសុវត្ថិភាព ប្រើបច្ចេកវិទ្យាចុងក្រោយបំផុត ដោយរួមបញ្ចូលគ្នារវាងប្រព័ន្ធសុវត្ថិភាពឥតខ្សែ (Professional Wireless Security System) និងការចនាឧបករណ៍ប្រកបដោយសោភណ្ឌភាព ដែលស័ក្តិសមជាមួយភាពស៊ីវិល័យ និងទំនើបទាន់សម័យស្របតាមលំនៅដ្ឋាន ការិយាល័យ និងហាងទំនើបៗរបស់អតិថិជនគ្រប់រូប។ លក្ខណៈពិសេសរបស់ឧបករណ៍នេះ គឺវាមានភាពងាយស្រួលក្នុងការតម្លើង និងមានកម្រិតថ្ម (Battery) ដែលអាចប្រតិបត្តិការរហូតដល់រយៈពេល៧ឆ្នាំ។
កិច្ចសហការដ៏មានសារៈសំខាន់នៅថ្ងៃនេះ ផ្តោតសំខាន់លើការចែកចាយនូវឧបករណ៍ និងសេវាកម្មប្រព័ន្ធសុវត្ថិភាព (Home Security) ដោយប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពអត់ខ្សែ (Professional Wireless Security System) រួមបញ្ចូលគ្នាជាមួយសេវាកម្មដំណោះស្រាយសុវត្ថិភាព 24h/៧សប្ដាហ៍ និងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព ពីបន្ទប់ត្រួតពិនិត្យសុវត្ថិភាព 24h/៧សប្ដាហ៍ (CMS & VMS) របស់ក្រុមហ៊ុន លីប្រា។ ការផ្តល់សេវាកម្មសន្តិសុខជាកញ្ចប់ (integrated security system) រវាងមនុស្ស និងបច្ចេកវិទ្យា នេះជាចំណុចសំខាន់មួយ ផ្តល់ការពារបាន ១០០% សម្រាប់អតិថិជនគ្រប់រូប ជាពិសេចំពេលដែលប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជាយើង ត្រូវដល់ថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ប្រជាជនគ្រប់ផ្ទះទាំងអស់ចាំបាច់ត្រូវការការពារ ទាំងសុវត្ថិភាពទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងគេហដ្ឋាន និងការពារចំពោះបញ្ហាអគ្គិភ័យ ក៏ដូចជាការបញ្ហាទឹកជន់លិច ក្នុងលំនៅដ្ឋានជាដើម។
គួរបញ្ជាក់ថា ក្រុមហ៊ុនលីប្រា ជាក្រុមហ៊ុនសន្តិសុខឈានមុខគេទទួលស្គាល់ដោយ ISO នៅកម្ពុជា មានផ្តល់សេវាកម្មការពារសុវត្ថិភាព ប្រកបដោយគុណភាពខ្ពស់ជាច្រើនដូចជា សេវាកម្មសន្តិសុខ (Manned Security) បន្ទប់ត្រួតពិនិត្យសុវត្ថិភាព24h/៧សប្ដាហ៍ (CMS & VMS 24h/7w) ប្រព័ន្ធការពារអគ្គីភ័យ (Fire and Smoke Protect) ឧបករណ៍ផ្ដល់ដំណឹង (Fire Alarm) ឧបករណ៍ប្រឆាំងការពារចោរលូចចោរគាស់ (IDS Protect) ឧបករណ៍ការពារកុំឲ្យមានទឹកនៅទីកន្លែងស្ងួត (Leak Protect) និងឧបករណ៍ និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលមានគុណភាពខ្ពស់ក្នុងការការពារសុវត្ថិភាព ជូនប្រជាជន ក្រុមហ៊ុន និងស្ថាប័ននានា ប្រកបដោយសុវត្ថិភាព ក៏ដូចជាទំនុកចិត្តខ្ពស់បំផុត៕