(បរទេស)៖ ការរីករាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យភាពយន្ត ក្នុងនោះភាពយន្តល្បីៗជាច្រើន ត្រូវបានពន្យាពេលចាក់បញ្ចាំង ព្រោះតែរោងកុននានាលើពិភពលោកផ្អាកសកម្មភាព ក្នុងន័យចូលរួមទប់ស្តាក់ការឆ្លងកូវីដ១៩។ ក្នុងនោះដូចជារឿង «James Bond: No Time To Die» និងរឿង «Top Gun» ជាដើម។ ​យ៉ាងណាមិញ នៅតែមានសិល្បករមួយចំនួន រកចំណូលបានច្រើនពីអាជីពសិល្បៈរបស់ពួកគេ ខណៈថ្មីៗនេះទស្សនាវដ្តី Forbes ទើបតែបញ្ចេញបញ្ជីឈ្មោះតារាប្រុស​បរទេសទាំង១០រូប ដែលរកចំណូលបានច្រើនបំផុត​ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។

១៖ លោក Dwayne Johnson ដែលគេតែងតែហៅថា «The Rock» រកចំណូលរហូតដល់ទៅ ៨៧.៥លានដុល្លារក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ ក្នុងនោះគ្រាន់តែសម្តែងក្នុងភាពយន្តមួយរបស់ Netflix ដែលមានចំណងជើងថា «Red Notice» គឺលោកស៊ីថ្លៃ ២៣.៥លានដុល្លារឯណោះ។

២៖ លោក Ryan Reynolds រកចំណូលបាន ៧១.៥លានដុល្លារអាមេរិក។ តារាសម្តែងជនជាតិកាដាណារូបនេះ ត្រូវបានគេរាយការណ៍ថា រកចំណូលបានប្រមាណជាង២០លានដុល្លារអាមេរិក ពីការថតរឿងចំនួន៦ឲ្យ Netflix និងរឿង «Red Notice» ដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ។

៣៖ លោក Mark Wahlberg រកចំណូលបាន ៥៨លានដុល្លារអាមេរិក។ តារាសម្តែងរូបនេះ ត្រូវបានគេរាយការណ៍ថា រកចំណូលបានរាប់លានដុល្លារពីភាពយន្តឯកសាររឿង «Mc Million» និងរឿង «Wahl Street»។ លោកក៏បានចូលរួមសម្តែងក្នុងរឿងភាគរបស់ Netflix ​មានចំណងជើងថា «Spenser Confidential» ក្នុងឆ្នាំនេះផងដែរ។

៤៖ លោក Ben Affleck រកចំណូលបាន ៥៥លានដុល្លារអាមេរិក។ តារាសម្តែងជនជាតិអាមេរិករូបនេះ បានត្រឡប់មកវិស័យភាពយន្តជាថ្មីក្នុងឆ្នាំ២០២០នេះ តាមរយៈសម្តែងក្នុងរឿង «The Way Back»។

៥៖ លោក Ven Diesel រកចំណូលបាន ៥៤លានដុល្លារអាមេរិក។ តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ច្រើនតាមរយៈសម្តែងជាតួអង្គ Demini Tortto ក្នុងរឿង «Fast & Furious» ហើយក៏នឹងបង្ហាញខ្លួនក្នុងវគ្គ F9 នៅឆ្នាំក្រោយផងដែរ។

៦៖ លោក Akshay Kumar រកចំណូលបាន ៤៨.៥លានដុល្លារអាមេរិក។ Kumar គឹជាតារាបូលីវូដតែម្នាក់កក់ ដែលមានឈ្មោះក្នុងបញ្ជីតារាសម្តែងប្រុសមានចំណូលច្រើនបំផុតលើពិភពលោក។ បច្ចុប្បន្នលោកកំពុងធ្វើការងារក្នុងកម្មវិធីទូរទស្សន៍ជាលើកដំបូង ខណៈកម្មវិធីនោះឈ្មោះថា «The End for Amazon Prime»។

៧៖ លោក Lin-Munuel Miranda រកចំណូលបាន ៤៥.៥ លានដុល្លារអាមេរិក។ តារាប្រុសរូបនេះ បានចូលរួមសម្តែងជាលើកដំបូងក្នុងរឿង «Hamilton» ដែលខ្សែភាពយន្តមួយនេះផ្ទុះការគាំទ្រយ៉ាងខ្លាំង រហូតត្រូវបានក្រុមហ៊ុន Disney ទិញចិត្តចាក់បញ្ចាំងនៅលើពិភពលោក ក្នុងតម្លៃ ៧៥លានដុល្លារអាមេរិក។

៨៖ លោក Will Smith រកចំណូលបាន ៤៤.៥ លានដុល្លារអាមេរិក។ Smitt ត្រូវបានគេដឹងថាជាតួអង្គធំម្នាក់ ក្នុងវិស័យហូលីវូដ ដែលនឹងសម្តែងជាតួព្រះអង្គម្ចាស់ Richard ក្នុងរឿងនិយាយពីឪពុករបស់អ្នកវាយសី Venus និង Serana Williams ក្នុងឆ្នាំ២០២១ខាងមុខ។

៩៖ លោក Adam Sandler រកចំណូលបាន ៤១លានដល្លារអាមេរិក។ តារាសម្តែងបែបកំប្លែងរូបនេះ គឺទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈចូលរួមសម្តែងរឿងឲ្យ Netflix។

១០៖ លោក Jackie Chan ដែលប្រជាពលរដ្ឋខ្មែរស្គាល់ថា ឈិន ឡុង រកចំណូលបាន ៤០លានដុល្លារអាមេរិក។ លោកត្រូវបានគេរាយការណ៍ថា បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តចំនួន៥ កាលពីឆ្នាំមុន៕