(ប៉េកាំង)៖ លីគកីឡាបាល់ទះ ផ្នែកបុរសរបស់ប្រទេសចិន នឹងបន្តចាប់ផ្តើមឡើងវិញ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយ ជាមួយនឹងកីឡាករ១៣ក្រុម នឹងបញ្ចប់ការប្រកួត នៅពីក្រោយការប្រកួតបិទទ្វារ (មិនអនុញ្ញាតឲ្យមានអ្នកទស្សនាចូលរួម), នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។
ក្រុមការពារជើងឯក Shanghai និងប៉ះជាមួយក្រុមជាប់ចំណាត់ថ្នាក់លេខ២ កាលពីរដូវកាលមុន Beijing ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ខណៈលីគកីឡាបាល់ទះមួយនេះ នឹងចាប់ផ្តើមឡើងវិញ នៅទីក្រុង Qinhuangdao ខេត្ត Hebei ប្រទេសចិន។
នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ល្អបំផុត កាលពីរដូវកាលមុន ក្រុម Shanghai បានយកឈ្នះក្រុម Beijing ៣-០ ដើម្បីឈ្នះពានរង្វាន់ លីគទី១៥ របស់ពួកគេ។
គួរបញ្ជាក់ថា មានតែការប្រកួតជុំដំបូងប៉ុណ្ណោះ ដែលបានធ្វើឡើងសម្រាប់រដូវកាលឆ្នាំ២០១៩-២០២០ កាលពីថ្ងៃទី១៩ ខែមករា មុនពេលដែលលីគ ត្រូវបានផ្អាកសកម្មភាព ដោយសារតែការផ្ទុះឡើង នៃវីរ៉ុសឆ្លង COVID-19៕