(ក្រុងលីស្បោន)៖ ក្រុមបាល់ទាត់ RB Leipzig បានយកឈ្នះក្រុម Atletico Madrid ដោយលទ្ធផល ២-១ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League លើកដំបូងរបស់ពួកគេ ក្នុងរយៈពេលតែ ១១ ឆ្នាំបន្ទាប់ពីការបង្កើតក្លិបនេះឡេីង។
កីឡាករ Dani Olmo បានតែតគ្រាប់នាំមុខឲ្យក្រុមអាល្លឺម៉ង់នៅនាទី៥០ ប៉ុន្តែត្រូវបានកីឡាករបម្រុង Joao Felix របស់ Atletico រកគ្រាប់បាល់តាមស្មេី ១-១ វិញពីការស៊ុតបាល់ប៉េណាល់ទីនៅនាទី៧១។
តែយ៉ាងណា Atletico ដែលព្យាយាមឡេីងវគ្គ ៤ក្រុមជាលេីកទី៣ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ បានធ្វេសប្រហែសនៅតំបន់ការពារដែលធ្វេីឲ្យកីឡាករអាមេរិក Tyler Adams រកបានគ្រាប់ជ័យជម្នះនៅ២នាទី មុនពេលបញ្ចប់ការប្រកួត ៩០នាទី បានបញ្ជូនក្រុមដ៏រំភើបរបស់លោក Julian Nagelsmann ទៅជួបជាមួយក្រុម Paris St-Germain របស់បារាំងនាថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕