(អង់គ្លេស)៖ អ្នកនិពន្ធតន្ត្រីជើងចាស់របស់អង់គ្លេស លោក Andrew Lloyed Webber ប្រកាសថាលោកបានស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាមួយសាកលវិទ្យាល័យ Oxford ខណៈការចូលរួមនេះលោកសង្ឃឹមថា នឹងទទួលជោគជ័យឆាប់ៗ ដើម្បីឲ្យរោងកុនដែលបានផ្អាកដំណើរការដោយសារកូវីដ១៩ បានបើកដំណើរការឡើងវិញឆាប់ៗ។ នេះតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
ការធ្វើតេស្តសាកល្បងនេះគឺត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Oxford ដែលសហការជាមួយក្រុមហ៊ុនថ្នាំ AstraZeneca នៃចក្រភពអង់គ្លេស។ បច្ចុប្បន្នពួកគេកំពុងធ្វើការសាកល្បងលើវ៉ាក់សាំងប្រភេទថ្មីឈ្មោះថា «ChAdOx1 nCoV-19»។
អ្នកនិពន្ធចម្រៀងជើងចាស់វ័យ៧២ឆ្នាំរូបនេះ បានបង្ហាញសារ Twitter ដែលមានមនុស្ស២០៩.២លាននាក់ Follwer យ៉ាងដូច្នេះថា លោកពិតជារីករាយយ៉ាងខ្លាំង ដែលបានចូលរួមធ្វើតេស្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាមួយសាកលវិទ្យាលល័យ Oxford។ លោកថា នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យប្រាកដថារោងភាពយន្តនឹងបើកដំណើរឡើងវិញដោយសុវត្ថិភាព៕