(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ ខេម ដាក់ចំៗ ឌឺដងដល់នារីមានមាឌធាត់ កន្តឿ តាមរយៈបទចម្រៀងថ្មីទើបនឹងបញ្ចេញក្រោមចំណងជើងថា «ស្រឡាញ់មុខតែមិនស្រឡាញ់មាឌ»។ បទថ្មីនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រិយភាពអ្នកស្តាប់ ព្រោះគ្រាន់តែមើលចំណងជើង នៃបទចម្រៀងហាក់ប្លែកអារម្មណ៍ ខណៈអត្ថន័យវិញ គឺសំដៅលើនារីមានមាឌធំ ធាត់ទាប តែមុខមាត់មានមន្តស្នេហ៍គួរឲ្យស្រឡាញ់ ត្រូវនឹងសាច់រឿងយុវវ័យមួយចំនួន នាពេលបច្ចុប្បន្នតែម្តង។

បទចម្រៀងថ្មីរបស់ ខេម ដែលត្រូវបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra មិនដល់មួយសប្ដាហ៍ស្រួលបួសផង គឺមានអ្នកចូលស្តាប់រាប់ម៉ឺននាក់ទៅហើយ ព្រោះក្រៅពីមានអត្ថន័យរៀបរាប់ ពីមនុស្សស្រីមានសាច់សម៉ត់ មុខមាត់ស្រស់ស្អាតដាច់គេគួរឲ្យស្រឡាញ់ តែទាស់ត្រង់មាឌហើយនោះ ងាកមកសាច់ភ្លេងវិញ គឺធ្វើឲ្យអ្នកដែលបានស្តាប់ហើយ សឹងតែទប់អារម្មណ៍មិនជាប់ចង់រាំតាម ខេម តែម្ដង។

ជាពិសេស ការរាំ ជាមួយនឹងទឹកទឹកមុខក្រមិចក្រមើមរបស់ ខេម ក្នុងចម្រៀងមួយនេះ គឺប្លែកអារម្មណ៍ ។ គ្រប់គ្នាដែលបានស្តាប់និងទស្សនាបទនេះហើយ សុទ្ធតែលាន់មាត់ថា មានអារម្មណ៍សប្បាយ និងចង់រាំតាមលោកខេម ជាមួយចម្រៀងថ្មីនេះ ព្រោះអត្ថន័យបង្ក ជាសំណើចមួយ ក្នុងការឌឺដងទៅមនុស្សស្រីធាត់ៗតែគួរឲ្យស្រឡាញ់៕

ចង់ដឹងថា ខេម បញ្ចេញបទ «ស្រឡាញ់មុខ តែមិនស្រឡាញ់មាឌ» ក្នុងផលិតកម្ម Galaxy Navatra បង្កប់អត្ថន័យឌឺដងឲ្យនារីមានមាឌកន្តឿ ពីរោះយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖