(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាដោយ BBC នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែបម្រើ Willian បានផ្ទេរទៅកាន់ក្លិបកាំភ្លើងធំ Arsenal ជាផ្លូវការហើយដោយគ្មានតម្លៃខ្លួននោះទេ (Free Transfer) ក្រោយផុតកិច្ចសន្យារយៈពេល ៧ឆ្នាំជាមួយក្រុមតោខៀវ Chelsea។

កីឡាករសក់កន្រ្ទើង វ័យ ៣២ឆ្នាំខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងនៅកីឡដ្ឋាន Emirates ដែលស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League ក្រោមតម្លៃពលកម្មបិទជិត។

គួររំលឹកផងថា ខ្សែបម្រើសញ្ជាតិប្រេស៊ីស Willian បានចូលមកកាន់ក្លិប Chelsea នៅឆ្នាំ២០១៣ ដោយបង្ហាញខ្លួនបាន ២៣៤ប្រកួត និងរកបាន ៣៧គ្រាប់នៅ Premier League ក្នុងរយៈពេល ៧ឆ្នាំនៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងការឈ្នះពានលីគអង់គ្លេសបាន ២រដូវកាល ពាន FA Cup និងពាន League Cup ជាមួយនឹងពានអឺរ៉ុប Europa League បាន ១លើកដូចៗគ្នា៕