(ភ្នំពេញ)៖ កីឡាករទាំង ៥រូបដែលបានកំពុងនាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ជាតិ ឆ្នាំ២០២០ លើកទី១៤ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ។

ខាងក្រោមនេះជាកីឡាករខ្មែរទាំង ៥នាក់មកពីក្លិបផ្សេងគ្នាដែលរកបានគ្រាប់ច្រើនជាងគេមានដូចជា៖
១៖ កីឡាករ ជា ណាវីន របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៣គ្រាប់
២៖ កីឡាករ ណារ៉ុង កក្កដា របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ២គ្រាប់
៣៖ កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ២គ្រាប់
៤៖ កីឡាករ យ៉ើ ម៉ូស្លីម របស់ក្លិបភ្នំពេញក្រោន រកបាន ២គ្រាប់
៥៖ កីឡាករ ភួង សុខសាណា របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ១គ្រាប់៕