(អាហ្សន់ទីន)៖ រដ្ឋាភិបាលអាហ្សន់ទីន មិនទាន់បានសម្រេច ថាតើពេលណាការប្រកួតបាល់ទាត់ក្នុងស្រុក នឹងចាប់ផ្តើមឡើងវិញនោះទេ បន្ទាប់ពីបានផ្អាកសកម្មភាព អស់រយៈពេលជាច្រើនខែ ដោយសារតែការរីករាលដាល ដោយសារតែវីរ៉ុសឆ្លង COVID-19, នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Matias Lammens ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ។

ក្លិបបាល់ទាត់លំដាប់កំពូលរបស់អាហ្សន់ទីន ត្រូវបានអនុញ្ញាតឲ្យត្រឡប់មកហ្វឹកហាត់ឡើងវិញ នៅថ្ងៃទី១០ ខែសីហា។ ប៉ុន្តែយ៉ាងក៏ដោយមន្ត្រីបានណែនាំឲ្យមានការប្រុងប្រយ័ត្ន ដើម្បីគ្រោងនឹងចាប់ផ្តើមការប្រកួតឡើងវិញ។

សូមបញ្ជាក់ថា អាហ្សន់ទីន គិតមកទល់ពេលនេះមានករណីឆ្លងវីរ៉ុស COVID-19 ជាង២៦៨,០០០ករណី ក្នុងនោះជាង៥,០០០ករណីបានស្លាប់៕