(មែនឆេស្ទេី)៖ កីឡាករខ្សែប្រយទ្ធ Sergio Aguero បានខកខានបង្ហាញខ្លួនចំនួន ១១លើកចាប់តាំងពីរូបគេបានរងរបួសជង្គង់ពេលប្រកួតជាមួយ Burnley កាលពីថ្ងៃទី ២២ ខែមិថុនា និងបន្តអវត្តមានទៀត ពេល Manchester City ប៉ះក្រុមបារាំង Lyon ក្នុងវគ្គ ៨ក្រុមនៅ UEFA Champions League រាត្រីនេះផងដែរ។
លោក Pep Guardiola អ្នកចាត់ការទូទៅក្លិបបានថ្លែងប្រាប់ BBC ថា Sergio Aguero នឹងខកខានការប្រកួតវគ្គ ៨ក្រុមចុងក្រោយរបស់ក្រុម Manchester City ទល់នឹងក្រុម Lyon នៅថ្ងៃសៅរ៍នេះ ដោយសារបញ្ហារបួសមិនជាសះស្បេីយ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើការវះកាត់ជង្គង់របស់គាត់នៅទីក្រុងបាសេឡូណាកាលពីខែមិថុនា ប៉ុន្តែជាមិនទាន់លេង Champions League នៅឡើយទេ។
ទោះយ៉ាងណា Aguero វ័យ ៣២ឆ្នាំមិនបានចូលរួមជាមួយមិត្តរួមក្រុមរបស់គេនៅលីសបោនសម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយជាមួយក្រុមបារាំង Lyon ឡើយ។
លោក Guardiola បានបញ្ជាក់ថា គាត់កំពុងស្ថិតនៅក្នុងទីក្រុងបាសេឡូណា ដើម្បីពិនិត្យរបួសឡើងវិញ។
គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបាននិយាយថា លោកមិនដឹងថាតើ Aguero នឹងសាកសមសម្រាប់ការប្រកួតដែលនៅសល់ប្រសិនបើ Man City ឡេីងដល់វគ្គបន្ត។
ប្រសិនបើ Man City ឈ្នះពួកគេនឹងលេងទល់នឹង Bayern Munich នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វេីឡេីងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
លោក Guardiola បាននិយាយថា អ្វីគ្រប់យ៉ាងអាចកើតឡើងវាជាការប្រកួតក្នុងវគ្គដ៏តានតឹងបំផុត ប៉ុន្តែយើងបានត្រៀមខ្លួនរួចរាល់ហើយ។ សម្ពាធនឹងមាននៅទីនោះប៉ុន្តែវានឹងមានសម្រាប់ក្រុមផ្សេងទៀតទាំងអស់។
RB Leipzig នឹងត្រូវប៉ះ Paris St-Germain ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងនៅថ្ងៃអង្គារនេះ ក្នុងការប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វេីឡេីងនៅរាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅប្រទេសព័រទុយហ្គាល់តែមួយគត់៕