(បាសេឡូណា)៖ លោក Mauricio Pochettino ឥឡូវនេះ គឺជាបេក្ខជនសំខាន់ដើម្បីជំនួសតំណែងរបស់លោក Quique Setien ដែលត្រៀមបញ្ចប់តួនាទីនៅក្នុងក្លិប Barcelona។ បេីយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា All Football នៅថ្ងៃសៅរ៍នេះ។

លោក Setien បានត្រឹមអង្គុយមេីលនៅពេលក្រុម Barca បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៨-២ ក្រោមស្នាដៃក្រុម Bayern Munich របស់អាល្លឺម៉ង់នៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League មុនពេលក្លិបសម្រេចបណ្តេញគាត់ចេញពីតំណែង។

យោងតាមស្ថានីយ៍វិទ្យុពីកាតាឡាំង RAC1 បានឲ្យដឹងថា លោក Pochettino សញ្ជាតិអាហ្សង់ទីន ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur គឺស្ថិតក្នុងបញ្ជីកំពូលដែលត្រូវកាន់កាប់បន្ទាប់ពីបានបរិភោគអាហារពេលល្ងាចជាមួយប្រធានក្លឹបលោក Josep Bartomeu កាលពីដើមសប្តាហ៍នេះ៕