(ភ្នំពេញ)៖ វឌ្ឍនៈ កាពីតាល ដែលត្រូវបានគេស្គាល់ថាជា ចក្រវាឡប្លែកគេមួយនៅក្នុងរាជធានីភ្នំពេញ និងជាអគារពាណិជ្ចកម្មដ៏ទំនើបមួយ និងនាំលោកអ្នកឱ្យទទួលយកនូវបទពិសោធន៍ថ្មីដ៏អស្ចារ្យ ក្នុងកំលុងពេលវេលាឈប់សម្រាកនេះ។
១០ យ៉ាងទាក់ទាញបំផុតដែលអ្នកគួរតែស្គាល់អំពីមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈកាពីតាល៖
១៖ ស្ថាបត្យកម្ម និងរចនាបទប្រណីតប្លែកគេរបស់អគារ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ស្កឹមស្កៃមួយនៅកម្ពុជាកម្ពស់ ១៨៨ម៉ែត្រ និងជាអគារដំបូងបង្អស់សម្រាប់ពាណិជ្ជកម្មប្រើប្រាស់ចម្រុះនៅក្នុងប្រទេសមាន ផ្សារទំនើប សណ្ឋាគារ និងការិយាល័យ ទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។
វឌ្ឍនៈកាពីតាល បានឈ្នះពានរង្វាន់អគារពាណិជ្ជកម្មដែលល្អដាច់គេប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១២ និងបានឈ្នះពានរង្វាន់សណ្ឋាគារដែលមានការរចនាខាងក្នុងល្អដាច់គេក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧។
២៖ ផ្សារទំនើប វឌ្ឍនៈ កាពីតាល ត្រូវបានគេស្គាល់ថាជាទិសដៅសម្រាប់ម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោកប្រចាំនៅកម្ពុជា ដែលនាំយកបទពិសោធន៍ទិញទំនិញតាមបែបទំនើបជាមួយម៉ាកផលិតផលលំដាប់អន្តរជាតិ មានសម្លៀកបំពាក់ ស្បែកជើង កាបូប នាឡិកា គ្រឿងអលង្ការ ដែលសុទ្ធសឹងជាប្រ៊េនអន្តរជាតិដែលពេញនិយមមានដូចជា ៖
Jimmy Choo, Hugo Boss, Brioni, Bottega Veneta, Canali, Salvatore Ferragamo, Santoni, Stefano Ricci, Bally, Cartier, Chopard, Hublot, Franck Muller, Piaget, Jaeger Lecoultre, IWC, Roger Dubuis, Blancpain, Breguet And Baume & Mercier, Bang & Olufsen, Frette, Poltrona Frau និង Christofle ជាដើម។
៣៖ នៅក្នុងផ្សារទំនើបវឌ្ឍនៈ កាពីតាល អ្នកក៏អាចស្វែងរកផលិតផល និងសេវាកម្មថែរក្សាសម្រស់របស់អ្នកបានពី Clarins Skin Spa ដែលជាផលិតផលថែរក្សាស្បែកលំដាប់លេខ ១ ប្រចាំតំបន់អ៊ឺរ៉ុបនិង ផលិតផលថែរក្សាសម្រស់ផ្សេងៗនៅ L’Occitane en Provence ផងដែរ។
៤៖ សណ្ឋាគារលំដាប់ផ្កាយ៥ ប្រណីតបំផុតប្រចាំប្រទេសកម្ពុជា Rosewood ភ្នំពេញ សម្រាប់ការសម្រាកលម្ហែរកាយនៅក្នុងទីក្រុងភ្នំពេញផ្ទាល់ និងទទួលយកបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះក្នុងសណ្ឋាគារលំដាប់ផ្កាយ៥បែប Ultra-Luxury Rosewood ភ្នំពេញ និងទស្សនាទេសភាពនៃទីក្រុងភ្នំពេញ ទន្លេមេគង្គ និងទិដ្ឋភាពជាទីគយគន់ជាច្រើនទៀត ពីលើអគារដ៏ខ្ពស់នេះ។
៥៖ Sora Skybar ដ៏ប្រណីតនេះមានទីតាំងនៅជាន់ទី៣៧ លោកអ្នកអាចទស្សនាទិដ្ឋភាពថ្ងៃលិច និងទិដ្ឋភាពទីក្រុងភ្នំពេញទាំងមូលធ្វើឲ្យលោកអ្នកបំភ្លេចអស់នូវទុក្ខកង្វល់ ដែលចាប់ផ្ដើមបើកពីម៉ោង ៥ល្ងាចដល់ពាក់កណ្ដាល អធ្រាត្រ។
៦៖ ហាងតែ TWG Tea ដ៏ប្រណីតដែលមានសាខាជាច្រើនជុំវិញពិភពលោក និងត្រូវបានគេស្គាល់ថាជាម៉ាកតែដែលមានគុណភាពល្អបំផុត។ ក្រៅពីជម្រើសរសជាតិតែជាង៨០០ប្រភេទ អ្នកក៏អាចទទួលទានអាហារក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់បែបរ៉ូមែនទិក ជាមួយនឹងទេសភាពស្រស់ត្រកាលពីជាន់ទី១នៃផ្សារទំនើបវឌ្ឍនៈ កាពីតាល។
៧៖ ហាងកាហ្វេ % ΔRΔBICΔ ក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល បានក្លាយទៅជាទីកន្លែងទាក់ទាញថ្មីមួយសម្រាប់អ្នកនិយមពិសារកាហ្វេដែលផ្តល់ជូនរសជាតិពីគ្រាប់កាហ្វេថ្មីៗជារៀងរាល់ថ្ងៃរួមជាមួយការផ្ដល់ជូនកន្លែងអង្គុយដ៏ផាសុកភាពផងដែរ។
៨៖ ការទទួលទានអាហារដ៏សម្បូរបែបនៅ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល សម្រាប់អ្នកចូលចិត្តទទួលទានអាហារបែបចិនអ្នកមិនគួររំលងភោជនីយដ្ឋាន Zhan Liang ស្ថិត នៅជាន់B1 សម្រាប់អ្នកដែលនិយមទទួលទានអាហារជប៉ុនភោជនីយដ្ឋាន IZA ជាជម្រើសដ៏ល្អបំផុតមានទីតាំង នៅ ជាន់ ទី ៣៧ និង ភោជនីយដ្ឋាន Brasserie Louis ស្ថិត នៅ ជាន់ ទី ៣៥ បម្រើជូនទាំងម្ហូបបែបខ្មែរ និង អឺរ៉ុប ជាទីកន្លែងដ៏រ៉ូមែនទិកដែល លោក អ្នក អាច បណ្តែត អារម្មណ៍ ជាមួយ សម្រស់ទី ក្រុង ដ៏ ស្រស់ ត្រកាល។
៩៖ អគារពាណិជ្ជកម្មវឌ្ឍនៈ កាពីតាល ក៏មាន Art Gallery នៅជាន់ទី៣៥ ស្ថិតក្នុងសណ្ឋាគារ Rosewood ភ្នំពេញ ដែលបើកជាសារធារណៈសម្រាប់សាធារណៈជនទស្សនាអំពីសិល្បៈចម្រុះរបស់កម្ពុជាផងដែរ។
១០៖ ទីតាំងថតរូបឥតខ្ចោះបំផុតក្នុងទីក្រុងភ្នំពេញសម្រាប់អ្នកចូលចិត្តលេងបណ្ដាញសង្គមដូចជា Facebook និង Instagram ប្រាកដណាស់ថាទីតាំងសម្រាប់ថតរូបបានដើរតួនាទីយ៉ាងសំខាន់ដើម្បីឲ្យរូបថតមានភាពទាក់ទាញ ដូច្នេះផ្សារទំនើប វឌ្ឍនៈ កាពីតាល គឺជាទីតាំងថតរូបមួយដែលលេចធ្លោបំផុតមិនចាញ់នៅបរទេសនោះទេ៕
កុំភ្លេចមកទទួលយកបទពិសោធន៍ថ្មីនៅអគារពាណិជ្ចកម្ម វឌ្ឍនៈ កាពីតាល ទាំងអស់គ្នា ដែលមានទីតាំងនៅបណ្តោយផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ!