(ក្រុងឡុងដ៍)៖ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅល្អបំផុតនៅក្របខណ្ឌ Premier League រដូវកាលឆ្នាំ២០១៩-២០២០។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
បុរសជនជាតិអាឡឺម៉ង់វ័យ ៥៣ឆ្នាំរូបនេះបានដឹកនាំក្រុមហង្សក្រហមឲ្យក្លាយជាជើងឯកលីគកំពូលកំពូលលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៣០ឆ្នាំ។
ពួកគេទទួលបាន ៩៩ពិន្ទុដោយឈ្នះ ៣២ដង នៃការប្រកួតលីគ ៣៨លេីករបស់ពួកគេដើម្បីនាំមុខ ១៨ពិន្ទុដាច់លើ Manchester City ដែលជាជេីងឯកឆ្នាំចាស់។
Klopp បានផ្តួលគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea លោក Frank Lampard លោក Brendan Rodgers របស់ក្រុម Leicester និងលោក Chris Wilder របស់ក្រុម Sheffield United ដេីម្បីឈ្នះគ្រូបង្វឹកល្អប្រចាំឆ្នាំនេះ។
កាលពីខែមុន Jurgen Klopp ក៏ត្រូវបានគេតែងតាំងជាអ្នកដឹកនាំល្អរបស់សមាគមបាល់ទាត់អង់គ្លេសប្រចាំឆ្នាំថែមទៀតផង។
ជាមួយគ្នានោះ កីឡាករខ្សែការពារ Trent Alexander-Arnold អាយុ ២១ឆ្នាំរបស់ Liverpool ក៏បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងលេងល្អរបស់ក្របខណ្ឌ Premier League កាលពីថ្ងៃសុក្រទៀតផង។
ជយលាភីនៃពានរង្វាន់ Premier League ត្រូវបានសម្រេចធ្វេីឡេីង បន្ទាប់ពីការបោះឆ្នោតពីសាធារណជនត្រូវបានបញ្ចូលគ្នាជាមួយក្រុមអ្នកជំនាញបាល់ទាត់ផ្សេងៗទៀតនៅអង់គ្លេស៕