(ភ្នំពេញ)៖ សម្រាប់គតិបណ្ឌិតនៅសប្ដាហ៍ថ្មីនេះ គឺពិតជាប្លែកពីសប្ដាហ៍មុនៗ ជាមួយនឹងទ្រឹស្ដីរបស់ព្រះសម្មាសម្ពុទ្ធចំនួន ៧យ៉ាង ដែលត្រូវបានគេចាត់ទុកថា ជាគន្លឹះដ៏សំខាន់ក្នុងការជួយបំប៉នការដឹកនាំប្រទេស ក៏ដូចជាអង្គភាពទាំងឡាយឱ្យកាន់តែល្អប្រសើរឈានឡើង។
ទ្រឹស្ដីទាំង៧យ៉ាងនោះ រួមមាន៖
១៖ អ្នកដឹកនាំ និងមន្ត្រីក្រោមឱវាទត្រូវមានការប្រជុំគ្នាជារឿយៗអំពីកិច្ចការប្រទេសជាតិ ឬក្នុងអង្គភាពរបស់ខ្លួន។
២៖ អ្នកដឹកនាំត្រូវចេះបែងចែកការប្រជុំកិច្ចការសំខាន់ៗជាសម្ងាត់ និងត្រូវចេះលុបការប្រជុំក្នុងករណីចាំបាច់។
៣៖ អ្នកដឹកនាំមិនត្រូវអ នុម័តច្បាប់ណា ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ។
៤៖ អ្នកដឹកនាំគប្បីគោរពអ្នកដឹកនាំជំនាន់មុនៗ ដើម្បីទទួលបានបទពិសោធន៍ក្នុងការដឹកនាំ និងត្រូវគោរពអ្នកដឹកនាំវ័យចំណាស់ជាងខ្លួន។
៥៖ អ្នកដឹកនាំមិនត្រូវប៉ះពាល់ភរិយាអ្នកដទៃ ឬស្ត្រីដែលមានអ្នកថែរក្សា ហើយកុំរៀបការជាមួយមនុស្សស្ត្រីដែលមិនស្រលាញ់ខ្លួនឱ្យសោះ។
៦៖ អ្នកដឹកនាំគប្បីគោរពទីសក្ការៈវីរបុរសជំនាន់មុនៗ និងមិនត្រូវប៉ះពាល់ទីសក្ការៈផ្សេងៗទៀតនៅក្នុងប្រទេសរបស់ខ្លួនឡើយ។
៧៖ អ្នកដឹកនាំគប្បីត្រេកអរចំពោះអ្នកចេះដឹងនៅក្បែរខ្លួន ត្រូវថែរក្សាអ្នកចេះដឹងនៅក្នុងប្រទេសរបស់ខ្លួន និងត្រូវចេះទាក់ទាញអ្នកចេះដឹងឱ្យមករស់នៅក្នុងប្រទេសខ្លួនផងដែរ៕