(ភ្នំពេញ)៖ បុរី ឡុងនី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួននៅតែធ្វើការទទួលអតិថិជនជាធម្មតា ក្នុងអំឡុងពេលឈប់សម្រាក ដើម្បីសងថ្ងៃចូលឆ្នាំ រយៈ ៥ថ្ងៃខាងមុខនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឲ្យឈប់សម្រាក ចាបពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

យោងតាម Facebook របស់ខ្លួន, បុរី ឡុងនី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃឈប់សម្រាក ឡុងនី សូមស្វាគមន៍អតិថិជនជាធម្មតា»

ទិញគេហដ្ឋាន ឬវីឡា របស់បុរីឡុងនី និងទទួលបាននូវគុណប្រយោជន៍ជាច្រើនដូចជា៖ សំណង់រឹងមាំ ទុកជាមរតកសំរាប់អ្នកជំនាន់ ក្រោយ, ម៉ូតវីឡា ល្អប្រណីត និងគួរឱ្យស្រលាញ់, តម្លៃសមរម្យ ហើយមិនថ្លៃដូចលោកអ្នកគិតឡើយ, ជាគម្រោងល្អ និងវីឡាប្រភេទសំណង់ប្រណីត, ទទួលបាននូវ សេចក្តីសុខ និងផាសុកភាព និងផ្តល់នូវការធានាគុណភាព ជ្រាបទឹករយ:ពេល៦ខែ។ សូមកុំស្ទាក់ស្ទើរ ឱកាសល្អមិនរង់ចាំលោកអ្នកឡើយ សូមទាក់ទងនៅគ្រប់គម្រោងទាំងអស់ក្នុងម៉ោងធ្វើការ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ល្ងាច៕