(ក្រុងម៉ូនិច)៖ គ្រូបង្វឹកក្លិប Inter Milan លោក Antonio Conte បានថ្លែងថា គូប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Shakhtar Donetsk របស់អ៊ុយក្រែន នឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់ពួកគេនៅ Europa League រាត្រីនេះ ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រនាចុងសប្តាហ៍នេះនៅប្រទេសអាល្លឺម៉ង់។
បើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះបានឲ្យដឹងថា ក្រុម Inter Milan របស់អ៉ីតាលីបានយកឈ្នះក្រុម Getafe របស់អេស្ប៉ាញ និងអាល្លឺម៉ង់ Bayer Leverkusen នៃវគ្គបន្តបន្ទប់ក្នុងខែនេះ ស្របពេល Shakhtar បានផ្តួលក្រុម Wolfsburg និង Basel យ៉ាងជឿជាក់របស់ពួកគេផងដែរ។
បុរសជនជាតិអ៉ីតាលី លោក Conte បានថ្លែងក្នុងសន្និសីទកាសែតមុនប្រកួតថា «យើងមានការគោរពជាច្រើនចំពោះ Shakhtar។ ពួកគេបានបង្កើនសមត្ថភាពខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកគេគឺជាគូប្រជែងខ្លាំងបំផុតដែលយើងបានជួបប្រទះរហូតមកដល់ពេលនេះក្នុងយុទ្ធនាការ Europa League រដូវកាលនេះ»។
លោក Conte បានបន្ថែមទៀតថា «យើងចង់បង្ហាញថា មានហេតុផលដែលយើងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយគោលបំណងរបស់យើងគឺឈានដល់វគ្គផ្តាច់ព្រ័ត្រ។ អ្នកឈ្នះនឹងត្រូវប្រកួតជាមួយ Sevilla នៅវគ្គផ្តាច់ព្រ័ត្រ។ Ashley Young ជាអតីតកីឡាករម្នាក់ក្នុងចំនោមអតីតកីឡាករ ៣នាក់នៅក្រុម Inter នារាត្រីនេះ។ ការផ្តោតអារម្មណ៍របស់យើង គឺទៅលើ Shakhtar។ នោះគឺជាការប្រកួតបន្ទាប់ដែលនោះជាអ្វីដែលយើងកំពុងគិត។ នោះហើយជាអ្វីដែលការផ្តោតអារម្មណ៍របស់យើងខ្លាំងបំផុត»។
ក្រុមជើងឯករងនៃក្របខណ្ឌ Serie A រដូវកាលនេះបានកំពុងស្វែងរកពានរង្វាន់លើកទី១ ចាប់តាំងពីឆ្នាំ២០១០-២០១១ មិនដែលចាញ់ក្នុងចំណោមការប្រកួតចំនួន ១០លើកគ្រប់កម្មវិធីទាំងអស់។ តែយ៉ាងណាក្រុមជើងឯកលីគមកពីអ៊ុយក្រែន Shakhtar ក៏លេងមិនចាញ់សម្រាប់ ១១ប្រកួតចុងក្រោយដូចគ្នាដោយមានលោក Luis Castro ជាគ្រូបង្វឹកជនជាតិព័រទុយហ្កាល់ផងនោះបាននិយាយថា «ខ្ញុំពិតជាស្ញប់ស្ញែងចំពោះការប្រកួតនេះណាស់។ យើងដឹងថាមានការប្រយុទ្ធគ្នាជាមួយក្រុមខ្លាំង ហើយនោះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ។ យើងបានត្រៀមខ្លួនសម្រាប់រឿងនេះ។ ខ្ញុំគិតថា វានឹងមានការប្រកួតដ៏លំបាកមួយនៅខាងមុខ ប៉ុន្តែក្រុម Inter ក៏នឹងជួបការលំបាកដែរ។ ភាពស្ងប់ស្ងាត់គឺជា DNA បស់យើង ហើយខ្ញុំជឿជាក់ថា យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏ធំនេះ»៕