(ក្រុងលីស្បោន)៖ ក្រុមបាល់ទាត់អ្នកមានបារាំង Paris Saint-Germain បានសម្រេចបំណងឡេីងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាលេីកដំបូងហេីយ ក្រោយទម្លាក់គូប្រជែង RB Leipzig ក្នុងលទ្ធផល ៣-០ មិនឲ្យតដៃរួច។
តាមរយ:ព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយឲ្យដឹងនៅថ្ងៃនេះថា Paris បានប្រេីពេលអស់ ៥០ឆ្នាំ ពោលគឺចាប់តាំងពីក្លិបនេះត្រូវបានបង្កេីតឡេីង ដែលបានបំបាក់ក្រុមក្មេងខ្ចី Leipzig របស់អាល្លឺម៉ង់ ដែលទេីបបង្កេីតឡេីងមានរយ:ពេល ១១ឆ្នាំ ក្នុងការប្រកួតនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នារាត្រីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អតីតកីឡាករនៃក្លិប Real Madrid និង Manchester United, Angel Di Maria ជា Man of the Match ជាមួយនឹងការរកបាន ១គ្រាប់ និងបញ្ជូនបាល់បាន ២គ្រាប់ឲ្យមិត្តរួមក្រុមស៊ុតមានដូចជា Marquinhos និង Juan Bernat នៅនាទីរៀងគ្នា១៣ និង៥៦ ជាមួយខ្លួនឯង រកបាន ១គ្រាប់ផងដែរនៅនាទី៤២ ដោយការបញ្ជូនបាល់ពី Neymar។
ក្រុមដែលមានអ្នកចាត់ការទូទៅជាជនជាតិអាល្លឺម៉ង់ Thomas Tuchel ត្រូវរង់ចាំរវាងក្រុមឈ្នះ Bayern Munich ប្រកួតទល់នឹង Lyon រាត្រីនេះ ដេីម្បីដណ្តេីមពាន UCL នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វេីឡេីងនៅរាត្រីថ្ងៃទី២៣ ខែសីហាចុងសម្តាហ៍នេះ នៅប្រទេសព័រទុយហ្គាល់តែមួយគត់៕