(ម៉ាឌ្រីដ)៖ David Silva អតីតកីឡាករឆ្នើមរបស់ក្រុម Manchester City បានចូលរួមជាមួយក្រុម Real Sociedad លេងនៅក្របខណ្ឌ La Liga ក្រោមកិច្ចសន្យារយៈពេល ២រដូវកាល។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

កីឡាករលេងក្នុងតំណែងបម្រេី-ប្រយុទ្ធ Silva បានចំណាយរយៈពេល ១០ឆ្នាំនៅឯក្លិបអង់គ្លេស City ជាមួយនឹងការបរាជ័យនៅ Champions League កាលពីថ្ងៃសៅរ៍ក្រោមថ្វីជេីងរបស់ Lyon ថែមទៀតផង។

អតីតកីឡាករដែលត្រូវបាន Man City ទិញពីក្លិប Valencia ក្នុងឆ្នាំ២០១០ ខ្សែបម្រើវ័យ ៣៤ឆ្នាំបង្ហាញខ្លួនបាន ៤៣៦ប្រកួត និងជួយឲ្យ Man City ឈ្នះពានរង្វាន់ចំនួន ១៤ ក្នុងរយ:ពេល ១០ឆ្នាំមកនេះ។

ក្លិបអ៉ីតាលី Lazio ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូនអតីតកីឡាករអន្តរជាតិអេស្ប៉ាញ Silva នូវកិច្ចសន្យារយៈពេល ៣ ឆ្នាំ។ ប៉ុន្តែគាត់សម្រេចចិត្តចូលរួមជាមួយ Real Sociedad ក្នុងការផ្ទេរដោយឥតគិតថ្លៃទៅវិញ។

Sociedad បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅ La Liga ហើយកំពុងស្វែងរកកីឡាករថ្មីមកជំនួសកន្លែងរបស់ Martin Odegaard ដែលបានវិលត្រឡប់ៅកាន់ក្លិប Real Madrid វិញបន្ទាប់ពីខ្ចីប្រាក់រយៈពេលមួយឆ្នាំ។

Silva បង្ហាញខ្លួនបានចំនួន ៣០៩ប្រកួតនៅ Premier League ដោយស៊ុតបញ្ចូលទីបាន ៦០គ្រាប់ និងដើរតួជាកីឡាករសំខាន់ក្នុងការឈ្នះពានចំនួន៤ របស់ City ក្នុងឆ្នាំ ២០១២, ២០១៤, ២០១៨ និងឆ្នាំ២០១៩៕