(កូរ៉េ)៖ ជាកំណត់ត្រាថ្មីមួយ របស់ក្រុមចម្រៀងបុរសល្បីឈ្មោះក្នុងវិស័យ K-POP គឺក្រុម BTS ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើសលុបពីសំណាក់មហាជនទាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស ខណៈ MV ចម្រៀងថ្មីរបស់ពួកគេ បានបំបែកកំណត់ត្រាថ្មី ទទួលបានការចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង Youtube ដោយត្រឹមតែរយៈពេល២៤ម៉ោង និង២៧នាទីប៉ុណ្ណោះ ចំនួនអ្នកចូលទស្សនា MV បទថ្មីរបស់ពួកគេ មានចំណងជើងថា «Dynamite» កើនឡើងរហូតដល់១០០លានដងឯណោះ។ នេះតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
ជាការកត់សម្គាល់ MV ចម្រៀងថ្មីរបស់ពួកគេជាភាសាអង់គ្លេស ក្រោមចំណងជើងថា «Dynamite» ត្រូវបានបញ្ចេញជាផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ (ពេលវេលានៅកូរ៉េ) ដោយកើនឡើងចំនួនអ្នកចូលទស្សនាយ៉ាងរហ័ស ត្រឹមតែ៨ម៉ោង និង១៦នាទី បំបែកបានចំនួនអ្នកចូលទស្សនា ៥០លានដងទៅហើយ។ បទថ្មី «Dynamite» កើនឡើងដល់៦០លាន View ក្នុងរយៈពេលប្រមាណ១៣ម៉ោង និង១៦នាទី បំបែកកំណត់ត្រាចាស់របស់ MV ចម្រៀង «How You Like That» របស់ក្រុម BLACKPINK ក្នុងរយៈពេល១៥ម៉ោង និង៨នាទី។
បទថ្មីនេះ បន្តកើនដល់៧០លាន View ក្នុងរយៈពេលប្រហែល១៥ម៉ោង និង៣១នាទី បំបែកកំណត់ត្រាចាស់របស់ MV ចម្រៀង «How You Like That» របស់ក្រុម BLACKPINK ក្នុងរយៈពេល១៩ម៉ោង និង៥៥នាទី។ បទថ្មី «Dynamite» បន្តកើនដល់៨០លាន View ក្នុងរយៈពេលប្រហែល១៨ម៉ោង និង២០នាទី បំបែកកំណត់ត្រាចាស់របស់ MV ចម្រៀង «How You Like That» របស់ក្រុម BLACKPINK ក្នុងរយៈពេល២៣ម៉ោង។
«Dynamite» បន្តកើនដល់៩០លាន View ក្នុងរយៈពេលប្រហែល២១ ម៉ោងនិង៤១នាទី បំបែកកំណត់ត្រាចាស់របស់ MV ចម្រៀង «How You Like That» របស់ក្រុម BLACKPINK ក្នុងរយៈពេល២៦ម៉ោង និង៦នាទី។ បទថ្មី «Dynamite» បន្តកើនដល់១០០លាន View ក្នុងរយៈពេលប្រហែល២៤ម៉ោង និង២៧នាទី បំបែកកំណត់ត្រាចាស់របស់ MV ចម្រៀង «How You Like That» របស់ក្រុម BLACKPINK ក្នុងរយៈពេល៣២ម៉ោង និង២២នាទី៕