(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ DAZN ថា វាជាការគិតខុសទៅវិញទេ ដែលថាក្លិប Paris មិនស័ក្តិសមឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score។

តឹកតាងនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើនេះបានគិតថា PSG ធ្លាប់ឈ្នះពាន UCL រួចបាត់ទៅហើយ ជាមួយនឹងការវិនិយោគលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញកីឡាករនាពេលកន្លងមក បន្ទាប់ពីមានសេដ្ឋីកាតាចូលមកកាន់កាប់ក្លិបនេះពេញសិទ្ធិ។

លោកថា «វាជាការបរាជ័យដោយមិនគួរឲ្យជឿដែលអាចឈ្នះពាន Champions League ២ដង ក្នុងចំណោម ៥ទៅ៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានចំណាយលុយក្រាស់ក្រែលទិញកីឡាករល្បីៗលើលោក។ អ្នកដឹងទេកីឡាករល្អមានដូចជា Thiago Silva, Marquinhos, Zlatan Ibrahimovic, Edinson Cavani, Kylian Mbappe និង Neymar នៅទីនេះអស់ហើយ»

លោក Jose Mourinho ដែលធ្លាប់ដឹកនាំក្លិបឈ្នះជើងឯក UEFA Champions League ២សម័យកាលផងនោះ បានរំលឹកពីប្រវត្តិឈឺចាប់របស់ PSG ២សម័យកាលចុងក្រោយ ពោលគឺពួកគេធ្លាក់ក្រោមថ្វីជើងរបស់ Manchester United ក្នុងដី និងចាញ់ FC Barcelona ក្រៅដី នៅពេលដែលពួកគេសង្ឃឹមស្ទើរតែ ១០០% ថាឡើងទៅវគ្គបន្តផងនោះ។

តែយ៉ាងណា នៅរាត្រីម៉ោង ២៖០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) វាជាការវគ្គផ្តាច់ព្រ័ត្រនៅ UEFA Champions League លើកដំបូងរបស់ Paris Sait-Germain ក្រោយក្លិបនេះត្រូវបានបង្កើតឡើងមានរយៈពេល ៥០ឆ្នាំមកនេះទល់នឹងក្រុមជើងឯកលីគមកពីប្រទេសអាល្លឺម៉ង់ ខ្លារខិន Bayern Munich ដែលធ្លាប់ឈ្នះពានធំប្រចាំទ្វីបអឺរ៉ុបនេះបានចំនួន ៥ដងស្មើនឹង FC Barcelona ដែរ៕