(កាតាឡាំង)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែបម្រើចំណូលថ្មីរបស់ក្លិបអេស្ប៉ាញ FC Barcelona ដែលបានទិញមកពីក្លិបអ៉ីតាលី Juventus កីឡាករ Miralem Pjanic បានបង្ហាញថា បានធ្វើតេស្តវិជ្ជមានលើវីរុសឆ្លង COVID-19 ដែលត្រូវបានឲ្យដឹងដោយក្លិបអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។
កីឡាករខ្សែបម្រើវ័យ ៣០ឆ្នាំសញ្ជាតិប៊ូស្នៀ Pjanic បាននឹងកំពុងមានអារម្មណ៍ល្អដោយបានស្នាក់នៅដាច់ដោយឡែកនៅផ្ទះ ហើយនឹងធ្វើដំណើរទៅកាន់ទីក្រុង Barcelona ក្នុងរយៈពេល ១៥ថ្ងៃទៀត ខណៈរូបគេត្រូវបានក្លិបអ្នកមានបុណ្យ Barcelona ទិញមកពីក្លិបសេះបង្កង់ Juventus នៃលីគកំពូល Serie A ក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងផ្លាស់ប្តូរជាមួយខ្សែបម្រើប្រេស៊ីល Arthur។
គួររំលឹកផងថា ក្លិប Barcelona បានបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ដោយមិនបានឈ្នះពានរង្វាន់ណាមួយឡើយនៃការប្រជែងពានលីគ LaLiga 2020-2021 នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ គ្រាដែលកីឡាករខ្សែបម្រើចំណូលថ្មី Pjanic បានរួមចំណែកឈ្នះពាន Serie A ជាមួយក្លិប Juventus មុនឈានមកកាន់ក្លិបអ្នកមានបុណ្យស្ថិតនៅតំបន់កាតាឡាំងនេះ៕