(ភ្នំពេញ)៖ ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ហៅកាត់ថា ស៊ីប៊ី អ៊ីនសួរេន មានមោទនភាពតំណាងឲ្យប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់ នៅក្នុងប្រទេស ដែលបានជាប់ជ័យលាភី នៅក្នុងកម្មវិធី ពានរង្វាន់ធានារ៉ាប់រងអាស៊ីឆ្នើម ប្រចាំឆ្នាំ២០២០នេះ។

កម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ី បានឈានចូលឆ្នាំទី៥របស់ខ្លួនហើយ ដោយទទួលស្គាល់ក្រុមហ៊ុនធានារ៉ាប់រងឆ្នើមបំផុត នៅអាស៊ីប៉ាស៊ីហ្វិកណាដែលឆ្លើយតប ជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមក្នុងទីផ្សារ បង្កើនការពេញចិត្តរបស់អតិថិជន និងគុណតម្លៃដល់ភាគីពាក់ព័ន្ធ និងរក្សាប្រាក់ចំណូលខ្ពស់។ នៅឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រង ជាង៧០ក្រុមហ៊ុន មកពី២២ប្រទេសបានឈ្នះពានរង្វាន់។

ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) ត្រូវបានទទួលស្គាល់ ក្រោមប្រភេទអាជីវកម្មថ្មី ផ្នែកធានារ៉ាប់រងប្រចាំឆ្នាំ ដែលធ្វើឲ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រង ទូទៅមួយ ដែលមានការច្នៃប្រឌិតថ្មីបំផុត ក្នុងចំណោមក្រុមហ៊ុននានា នៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech ដើម្បីផ្តល់សេវាកម្ម ដល់អតិថិជនរបស់ខ្លួន។

ពានរង្វាន់នេះ ទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ស៊ីប៊ី អ៊ីនសួរេន ក្នុងការជំនះនូវបញ្ហាប្រឈមក្នុងវិស័យ (ធានារ៉ាប់រង) ទន្ទឹមនឹងផ្តល់នូវគុណតម្លៃថ្មី និងការច្នៃប្រឌិត ដល់អតិថិជនផងដែរ។

តាមរយៈការឈានមុខគេ ក្នុងវិស័យ ខាងច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) បានក្លាយជាក្រុមហ៊ុនដំបូងគេ និងតែមួយគត់របស់កម្ពុជា ដែលបង្កើតកម្មវិធីទូរស័ព្ទ (mobile application) តាំងពីខែធ្នូ ឆ្នាំ២០១៩។ កម្មវិធីទូរស័ព្ទក្រុមហ៊ុន CB ណែនាំឲ្យប្រើប្រាស់បណ្ណអេឡិចត្រូនិក ផ្នែកធានារ៉ាប់រងសុខភាព (Medical e-cards) ដែលផ្តល់ភាពងាយស្រួល ជំនួសឲ្យបណ្ណពិតៗ ដែលប្រើប្រាស់ពីមុនមក។

កម្មវិធីទូរស័ព្ទក្រុមហ៊ុន CB ផ្តល់ជូនអតិថិជន នូវភាពងាយស្រួល និងសាមញ្ញក្នុងការទទួលបាន នូវព័ត៌មានលម្អិតនៃបណ្ណធានារបស់ខ្លួន ហើយអាចឲ្យពួកគេតម្លើង ការធានាកាន់តែប្រសើរជាងមុន និងស្វែងរកគ្លីនិក ឫមន្ទីរពេទ្យដៃគូរ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោកស្រី ប៊ុន ច័ន្ទមករា អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី (CB) បានថ្លែងថា «វាជាកិត្តិយសណាស់ ដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់ នៅក្នុងកម្មវិធីរង្វាន់ធានារ៉ាប់រងអាស៊ី ដែលនេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការច្នៃប្រឌិតថ្មី។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់ដ៏អស្ចារ្យ ពីសមិទ្ធិផល និងការខិតខំប្រឹងប្រែង របស់ក្រុមការងារវ័យក្មេងរបស់យើងខ្ញុំ»

លោកស្រីបន្ដថា «សមិទ្ធិផលដ៏ធំធេងនេះ ក៏ជាសក្ខីភាពផងដែរថា ដោយសារការធ្វើការជាក្រុមដ៏អស្ចារ្យរបស់បុគ្គលិកយើងខ្ញុំ និងការគាំទ្រពីភាគីពាក់ព័ន្ធរបស់យើងខ្ញុំ ទើបយើងខ្ញុំអាចសម្រេចនូវអ្វីដែលយើងខ្ញុំបានកំណត់។ យើងខ្ញុំប្តេជ្ញានាំយកបច្ចេកវិទ្យាថ្មី និងគម្រូអាជីវកម្មថ្មីៗ មកកាន់ទីផ្សារប្រទេសកម្ពុជា ហើយបន្តចូលរួមចំណែក ដល់ការរីកចម្រើនក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា»

លោកស្រីបន្ថែមទៀតថា «យើងនឹងពង្រីកសក្តានុពល របស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech នៅក្នុងទីផ្សារកម្ពុជា ដែលផលិតផល និងសេវាកម្មអាចស្វែងរក បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចេញពីផ្ទះខ្លួន។ យើងក៏ទន្ទឹងថា នឹងមានព្រឹត្តិការណ៍ សមិទ្ធិផល និងពានរង្វាន់ជាច្រើនទៀត សម្រាប់ក្រុមការងាររបស់យើងខ្ញុំ នៅក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB»

ការពង្រឹងសមត្ថភាព ក៏ជាផ្នែកសំខាន់មួយទៀត នៃការជំរុញរបស់ស៊ីប៊ី អ៊ីនសួរេន សម្រាប់ការច្នៃប្រឌិតដែរ។ នៅខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD)។

ភាពជាដៃគូនេះ នឹងផ្តល់ឱកាសឲ្យនិស្សិតមកចុះកម្មសិក្សា នៅស៊ីប៊ី អ៊ីនសួរេន តាមរយៈ CLPD ដើម្បីទទួលបានបទពិសោធន៍ ពីវិស័យធានារ៉ាប់រងជាង៣០ឆ្នាំ របស់ក្រុមហ៊ុន ដោយនាំពួកគេឲ្យជួបជាមួយគ្រូបង្វឹក ដែលមានបទពិសោធន៍យូរឆ្នាំ និងប្រកបដោយយុទ្ធសាស្ត្រច្នៃប្រឌិត។

សូមជម្រាបថា ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ត្រូវបានបង្កើតឡើងដោយមានគោលដៅក្លាយជាក្រុមហ៊ុនផ្តល់សេវាធានា រ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជា ដែលផ្តល់នូវសន្តិសុខ ការការពារ និងភាពស្ងប់ចិត្ត ក្នុងគ្រាមានហានិភ័យ និង ភាពមិនប្រាកដប្រជា។

ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដែលមានល្បឿនលឿន គួរឱ្យទុកចិត្ត និងច្នៃប្រឌិតថ្មី សម្រាប់តម្រូវការផ្ទាល់ខ្លួន និងពាណិជ្ជកម្ម៕