(ស្វាយរៀង)៖ ក្រោយធ្វើការប្រកួតយ៉ាងស្វិតស្វាញវគ្គ ៨ក្រុម (វគ្គ ១/៤) នៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ ឆ្នាំ២០២០ បានរកឃើញ ៤ក្រុមដែលត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា។
លទ្ធផលប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយសម្រាប់ថ្ងៃសៅរ៍ ទី២២ ខែសីហាមានដូចជា៖
- ក្លឹបពូប្រុសជីភូ ០-៤ យុវជនសាមគ្គី
- UNITED SEZ ៤-២ PANDA FC។
ការប្រកួតថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ មានដូចជា៖
- ធម្មជាតិកីឡា ១-៤ សសយក ក្រុងបាវិត
- ប្រាសាក់ ស្វាយរៀង ០-២ កាំភ្លើងធំស្កាយ។
ដូចនេះ ៤ក្រុមបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានក្រុមយុវជនសាមគ្គី, ក្រុម UNITED SEZ, ក្រុម សសយក ក្រុងបាវិត, ក្រុមកាំភ្លើងធំស្កាយ។ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ ដោយមាន ២គូ ដោយគូទី១ ប្រកួតវេលាម៉ោង ២៖០០នាទី និងគូទី២ ប្រកួតនៅម៉ោង ៤៖០០នាទីនៅពហុកីឡដ្ឋានស្វាយរៀងតែមួយគត់៕