(ភ្នំពេញ)៖ នៅចុងខែសីហានេះ ពិតជាសំណាងណាស់សម្រាប់លោក នៅ ឆាយ មានអាយុ៦២ឆ្នាំ រស់នៅជាមួយភរិយា និងចៅស្រីប្រុស២នាក់ នៅក្នុងភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកកំពង់លាវ ខេត្តព្រៃវែង មានមុខរបរជាអ្នកធ្វើស្រែ និងចិញ្ចឹមត្រីបន្តិចបន្ទួច ដោយគ្រាន់តែទិញប៊ូសស្រ្តង ២កំប៉ុង ទុកពិសារនៅស្រែពេលអស់កម្លាំង ក៏អាចឈ្នះម៉ូតូ PCX ពីភេសជ្ជះប៊ូសស្រ្តងបានដែរ។
លោកអ៊ំកំពូលសំណាងរូបនេះ បានប្រាប់ឲ្យដឹងថា រាល់ពេលទៅធ្វើស្រែតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងយកទៅទុកពិសាពេលធ្វើស្រែអស់កម្លាំង ហើយថ្មីៗ នេះគាត់បានទៅទប់ទឹកដើម្បីធ្វើស្រែ ក៏បានទិញប៊ូសស្រ្តង២កំប៉ុងយកទៅជាមួយ ពេលធ្វើស្រែអស់កម្លាំង ក៏គាស់ប៊ូសស្រ្តងពិសា ស្រាប់តែឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យអ្នកនៅក្បែរផ្អើលមកមើលគ្រប់ៗគ្នា ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូ PCX មែន។
លោកអ៊ំ នៅ ឆាយ បានបន្តទៀតថា លោកអ៊ំពិតជាសប្បាយចិត្តណាស់ មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ មានម៉ូតូ PCX ដែលជារង្វាន់របស់ប៊ូសស្រ្តង មួយនេះ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃច្រើនណាស់ អាចជិះទៅធ្វើស្រែ និងទៅមើលស្រះត្រី ថែមទាំងអាចដឹកប្រពន្ធទៅវត្តទៀតផង។
លោកអ៊ំ នៅ ឆាយ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងជាខ្លាំង ដែលបានផ្តល់រង្វាន់ម៉ូតូស៊េរីទំនើបនេះដល់គាត់។
ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រង ដែលបានចុះទៅពិនិត្យរួច ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោកអ៊ំ ក៏ទទួលបានម្នាក់ៗ ១,០០០$ផងដែរ៕