(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានដល់សប្តាហ៍ទី១៤ ជើងទី២ នៅថ្ងៃទី០៥-០៦ ខែកញ្ញា ដោយមាន ១២ក្រុមចូលរួមដដែល។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖
១៖ អង្គរថាយហ្គឺរ Vs នគរបាលជាតិ
២៖ យុវជនបាទី U18 Vs គិរីវង់សុខសែនជ័យ
៣៖ កងយោធពលខេមរភូមិន្ទ Vs ណហ្គាវើល។
សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖
១៖ អគ្គិសនីកម្ពុជា Vs សូលទីឡូអង្គរ
២៖ ព្រះខ័នរាជស្វាយរៀង Vs ភ្នំពេញក្រោន
៣៖ វិសាខា Vs បឹងកេត។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតចូលដល់ជើងទី២ នៃសប្តាហ៍ទី១៤ មានគូពិសេសប៉ះគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ៣១ពិន្ទុត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៥ មាន ២២ពិន្ទុ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា នាម៉ោង ១៨៖០០នាទីល្ងាច៕