(កូរ៉េ)៖ បើតាមក្រុមហ៊ុន Disney នៅកូរ៉េ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា ការបើកសម្ពោធចាក់បញ្ចាំងជាលើកដំបូងខ្សែភាពយន្តល្បី «Mulan» នៅប្រទេសកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ទី១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវពន្យារពេលជាថ្មី ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។
ជាការកត់សម្គាល់នៅកូរ៉េខាងត្បូង ខ្សែភាពយន្តនេះដំបូងឡើយ គ្រោងចាក់បញ្ចាំនៅខែមីនាតាមបណ្តារោងកុននានា តែក៏ត្រូវបានពន្យាម្តងជាពីរដង ដោយបញ្ហាកូវីដ១៩ ខណៈការពន្យារពេលលើកនេះ ជាលើកទី៤ហើយ។ ក្រុមហ៊ុន Disney មិនបានបង្ហាញឡើងពីការបរិច្ឆេទថ្មី នៃការចាក់បញ្ចាំងឡើងវិញ ចំពោះរឿង «Mulan» នៅឡើយទេ។
គួរជម្រាបថា កូរ៉េខាងត្បូងបានកត់ត្រាអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៤៤១ករណី នៅថ្ងៃព្រហស្បតិ៍នេះ ដែលវាជាករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតជាលើកដំបូង ពោលគឺច្រើនជាង៤០០នាក់ ចាប់តាំងពីខែមីនាកន្លងទៅ៕