(ភ្នំពេញ)៖ ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូតថ្មីបន្ថែមទៀតនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៨%។

កម្មវិធីបើកលក់វីឡាម៉ូតថ្មីនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែសីហាខាងមុខនេះ នៅការិយាល័យលក់ក្នុងគម្រោង លែនម៉ាក ៦០ម៉ែត្រផ្ទាល់។

ជីប ម៉ុង លែន បានបន្ថែម វីឡា ឃីង វីឡា ឃ្វីន II វីឡា ឃ្វីន B II នៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះទទួលបានការគាំទ្រយ៉ាងច្រើននៅគម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី នាពេលកន្លងមក។

គម្រោង លែនម៉ាក ៦០ម៉ែត្រ ស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមានចម្ងាយត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះពីគម្រោងផ្សារទំនើបអ៊ីអន ៣ ដែលទីនេះនឹងក្លាយជាតំបន់ ដែលមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ។

មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មួយនេះជាមហាវិថីតែមួយគត់នាពេលបច្ចុប្បន្នដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ២ និងលេខ៣។ មហាវិថី៦០ម៉ែត្រនេះបានសម្រួលការធ្វើដំណើរ និងអាចវាងទៅវិញទៅមកទៅកាន់តំបន់ច្បារអំពៅ កោះនរាហ៍ និងទីក្រុងរណបកោះពេជ្របានយ៉ាងស្រួលផងដែរ។

តំបន់មហាវិថី៦០ម៉ែត្រនេះ មានគម្រោងអភិវឌ្ឍន៍ធំៗយ៉ាងច្រើន នេះមិនទាន់រាប់ទាំងអនាគតគម្រោងរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ ដែលមានទីតាំងស្ថិតនៅជាប់គម្រោង លែនម៉ាក ៦០ម៉ែត្រនេះផង ដែលគម្រោងនេះ គឺសុទ្ធតែជាគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២៣ ខាងមុខនេះ។ ក្រៅពីនោះក៏មានគម្រោងដ៏ធំមួយទៀតនោះគឺអាកាសយានដ្ឋានថ្មីសន្លាង ក្នុងទឹកដីស្រុកកណ្តាលស្ទឹង។

អ្វីដែលកាន់តែពិសេស គឺតាមរយៈភាពជាដៃគូជាមួយធនាគារ ជីប ម៉ុង អតិថិជនទាំងអស់របស់ ជីប ម៉ុង លែន នឹងទទួលអត្ថប្រយោជន៍អាទិភាពដូចជាងាយស្រួលក្នុងដាក់ស្នើសុំកម្ចី និងទទួលបានអត្រាការប្រាក់ទាប៕

សម្រាប់ព័ត៌មានបន្ថែមអាចអាចចូលទៅកាន់ទំព័រហ្វេសប៊ុកhttps://www.facebook.com/chipmongland/posts/3469127306451927 ឫទាក់ទងតាមរយៈពេលទូរស័ព្ទ៖ ០៦១ ៩៩៧ ៨៨៨