(អាមេរិក)៖ បុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុន Uber ប្រមាណជាង ២០០នាក់ បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Uber ដោយចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានរំលោភលើកិច្ចព្រមព្រៀង ដែលផ្ដល់ឱ្យពួកគេនូវភាគហ៊ុនមួយចំនួន និងជួយសន្សំសំចៃពួកគេនូវប្រាក់ពន្ធលើប្រាក់ចំណូល។
សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ថា កិច្ចព្រមព្រៀងដែលចោទប្រកាន់ថាបានរំលោភនោះ គឺជាកិច្ចព្រមព្រៀងដែលក្រុមហ៊ុន Uber យល់ព្រមលក់ហ៊ុនឲ្យក្នុងតម្លៃទាប និងជួយសម្រួលលើប្រាក់បង់ពន្ធថែមទៀតផង ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើតាមកិច្ចព្រមព្រៀងនោះទេ។
តាមការបញ្ជាក់បានឲ្យដឹងថា កិច្ចព្រមព្រៀងខាងលើ មិនមែនប៉ះពាល់តែមនុស្សជាង ២០០នាក់ប៉ុណ្ណោះទេ គឺមានមនុស្សប្រមាណជាង ១៥០០០នាក់ ដែលរងផលប៉ះពាល់៕