(ភ្នំពេញ)៖ ទឹកមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ជាពិសេស «ទឹករ៉ែ» មានប្រភពមកពីធម្មជាតិ ដែលយើងនឹកស្មានមិនដល់ គឺអាចទប់ស្កាត់ការពារមេរោគបានយ៉ាងល្អ។ ប្រសិនជាលោកអ្នក មិនចូលចិត្តពិសារទឹករ៉ែ ឬគ្មានទម្លាប់ពិសារទឹរ៉ែច្រើនទេនោះ គឺគួរតែផ្លាស់ប្តូរនូវទម្លាប់នេះ ដើម្បីសុខភាពលោកអ្នក។
នេះគឺជាអត្ថប្រយោជន៍ទាំង៥យ៉ាង ដែលបានមកពីការទទួលទានទឹករ៉ែ នៅពេលព្រឹក៖
*ទី១៖ នៅពេលដែលលោកអ្នក ទទួលទានទឹកនៅពេលព្រឹក ទាំងពោះទទេនោះវាអាចចូលទៅលាងសម្អាត ក្រពះ និងពោះវៀន ដែលជាហេតុធ្វើឲ្យងាយស្រួលដល់ការស្រូបយក សារធាតុចិញ្ចឹមផ្សេងទៀត ដែលយើងទទួលបន្ទាប់ពីនោះ
*ទី២៖ ធ្វើឲ្យកើនឡើងនូវការបង្កើតកោសិកាឈាមថ្មី និងកោសិកាសាច់ដុំ
*ទី៣៖ ទឹកអាចជួយសម្រកទំងន់បាន ដោយគ្រាន់តែទទួលទាននូវទឹកត្រជាក់ប្រហែលកន្លះលីត្រ នៅពេលព្រឹក គឺវាអាចជួយឲ្យដំណើរការ របស់ប្រព័ន្ធរំលាយអាហារ កើនឡើងដល់ទៅ២៤ភាគរយ
*ទី៤៖ ទឹកអាចជួយលាងនូវជាតិពុល ពីក្នុងឈាមដែលធ្វើឲ្យស្បែករបស់អ្នកភ្លឺរលោងស្រស់ថ្លាបាន
*ទី៥៖ ធ្វើឲ្យមានតុល្យភាពក្រពេញទឹងរងៃ ដែលក្រពេញនេះ អាចជួយលោកអ្នក នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយរក្សាតុល្យភាពវត្ថុរាវនៅក្នុងខ្លួន និងជួយប្រឆាំងមេរោគបានថែមទៀតផង។
ដើម្បីឲ្យការទទួលទានទឹករបស់លោកអ្នកមានប្រសិទ្ធិភាព សូមអនុវត្តតាមវិធីខាងក្រោម៖
*ទទួលទានទឹករ៉ែ ឬទឹកធម្មតា១.៥លីត្រ បន្ទាប់ពីក្រោកពីគេងភ្លាមៗ
* កុំទទួលទានអ្វីផ្សេង ក្នុងរយៈពេល១ម៉ោង ក្រោយពីទទួលទានទឹក។
សូមកុំបណ្តោយឲ្យខ្លួនរបស់អ្នកបាត់បង់ជាតិទឹក ដោយប្តូរទម្លាប់មកពិសារទឹករ៉ែ ជារៀងរាល់ព្រឹក និងឲ្យបានច្រើនក្នុង១ថ្ងៃៗ ដើម្បីទទួលបាននូវសុខភាពល្អ ដែលបានមកពីគុណប្រយោជន៍ពីទឹករ៉ែធម្មជាតិ។
រ៉ែធម្មជាតិ អូរសិលា ដែលផលិតដោយក្រុមហ៊ុន ផារ័ត្នវឌ្ឍនៈ អេនធើប្រាយ គឺសាកសមបំផុតសម្រាប់អស់លោកអ្នក ដើម្បីទទួលទាន។
ជាមួយគ្នានេះ ក្រុមហ៊ុន ផារ័ត្នវឌ្ឍនៈ អេនធើប្រាយ ក៏បានប្រកាសជ្រើសរើស បុគ្គលិកលក់ខាងក្រៅ (Sell) ផងដែរ ដោយភ្ជាប់ជាមួយនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
លក្ខខណ្ឌជ្រើសរើស
*ត្រូវមានជំនាញ និងបទពិសោធន៍ការងារ១ឆ្នាំឡើងទៅ (Sell)
*មានចំណេះដឹងផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ (MC Office)
*មានម៉ូតូប្រើប្រាស់ផ្ទាល់ខ្លួន
*មានភាពរុសរាយ រាក់ទាក់ និងមានទំនាក់ទង់ការងារល្អ
*មានអត្តចរិតស្លូតបូត សុភាពរាបសារ និងមានការសម្បទានមាំមួន
*ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងមានភាពទទួលខុសត្រូវក្នុងការងារ។
បេក្ខជនមានចំណាប់អារម្មណ៍ សូមមកបំពេញពាក្យសុំធ្វើការ ដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប អត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗ ដែលពាក់ព័ន្ធ ព្រមទាំងរូបថត២សន្លឹក (៤x៦) មកកាន់ការិយាល័យរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ ឬអាចផ្ញើរតាមរយៈអ៊ីមែល៖ [email protected] ឬអាសយដ្ឋាន ផ្ទះលេខ០១A ផ្លូវ៩០៧ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០១៥ ៩៨ ៤២ ៥២៕