(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥,១៥៣,៥៦១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៤៥,៩២៥នាក់ និងជាសះស្បើយឡើងវិញ ១៧,៤៩៥,០៩២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,១៣៦,៩៥៥នាក់ ស្លាប់ចំនួន ១៨៦,៨២៥នាក់ និងជាសះស្បើយចំនួន ៣,៤០៤,៧៥០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,៨៤៦,៩៦៥នាក់ ស្លាប់ចំនួន ១២០,៤៩៨នាក់ និងជាសះស្បើយ ៣,០០៦,៨១២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៣,៥៣៩,៧១២នាក់ ស្លាប់ ៦៣,៦៥៧នាក់ និងជាសះស្បើយ ២,៧១២,៥២០នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖