(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក Amazon.com Inc នៅពេលនេះបានទទួលការអនុញ្ញាតពីអាជ្ញាធររបស់អាមេរិក ក្នុងការប្រើប្រាស់យន្តហោះ Drone ក្នុងការដឹកជញ្ជូនទំនិញឱ្យអតិថិជន ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍ថ្មី និងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញសេវាកម្ម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Amazon Prime Air ដែលជា បុត្រ សម្ព័ន្ធរបស់ Amazon.com Inc គឺជាអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនទំនិញឱ្យអតិថិជននៅក្នុងសហរដ្ឋអាមេរិក ដែលប្រើប្រាស់ Drone ប៉ុន្តែក្នុងនោះគឺដឹកជញ្ជូនតែទំនិញណាដែលមានអសយដ្ឋានជិតៗប៉ុណ្ណោះ ឬទំនិញណាដែលមានទីតាំងចម្ងាយប្រហែលជា ៣០នាទីនៃការដឹកជញ្ជូន។

សម្រាប់ការដឹកជញ្ជូនដោយប្រើ Drone នេះផងដែរ ត្រូវបានរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) បានអនុញ្ញាតឱ្យដឹង សាកល្បង ជាជំហ៊ានដំបូងសិន ប្រសិនបើជោគជ័យ និងមានបញ្ហាអ្វីទេនោះ ទើបសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕