(ភ្នំពេញ)៖ ដោយមានការគាំទ្រ និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់ប្រជាជនកម្ពុជា បានធ្វើឱ្យខុនដូ L’attrait BOEUNG KENG KANG បានបោះជំហ៊ានយ៉ាងលឿនក្នុងការលក់ចេញរហូតដល់ទៅ ៩០% ជាមួយឥណទានផ្ទះ ៧០% លក្ខខ័ណ្ឌនៃការបង់ប្រាក់មានភាពងាយស្រួល និងមានច្រើនជម្រើស ខណៈល្បឿននៃការសាងសង់បាន៨០% បើទោះជាមានការរាំងស្ទះពីជំងឺកូវីដ-១៩ ក៏ដោយ។
តើមូលហេតុអ្វីដែលជំរុញឱ្យការលក់លើគម្រោងមួយនេះមានសន្ទុះលឿន និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា និងអន្តរជាតិ?។
វឌ្ឍនភាពនៃដំណើរការអភិវឌ្ឍន៍លើសំណង់អគារ បច្ចុប្បន្នសំណង់អគារទាំងមូលបានលេចរូបរាងដល់ជាន់ទី២៦ ហើយអ្វីដែលពិសេសនោះ គឺគម្រោងទាំងមូលស្ថិតក្រោមការអភិវឌ្ឍន៍ និងត្រួតពិនិត្យដោយផ្ទាល់ពីជនជាតិជប៉ុន ធានាបានទាំងគុណភាពសំណង់ និងការសាងសង់ ព្រមទាំងមានប្រព័ន្ធការពារអគ្គិភ័យស្តង់ដារខ្ពស់ (កត្តាសំខាន់បំផុតចំពោះខុនដូ) បានបំពាក់លើអគារទាំងមូល រក្សានិងការពារសុវត្ថិភាពបាន២៤ម៉ោង ដែលជាហេតុធ្វើឱ្យបងប្អូនទទួលស្គាល់ និងគាំទ្រយ៉ាងមុតមាំទៅលើការទិញខុនដូ L’attrait BOEUNG KENG KANG មួយនេះ។
សក្តានុពលនៃទីតាំងនិងការវិនិយោគនាពេលអនាគតគម្រោង L’attrait BOEUNG KENG KANG ស្ថិតក្នុងតំបន់បឹងកេងកង១ ជាតំបន់សក្តានុពលសេដ្ឋកិច្ចនៃទីក្រុងភ្នំពេញ សម្បូរទៅដោយជនបរទេស និងហ៊ុមព័ទ្ធដោយអគារពាណិជ្ជកម្ម ស្ថាប័នរដ្ឋ សាលារៀនអន្តរជាតិ (Harrod, Singaporean international schools, Raffle) ហាងកាហ្វេ ភោជនីយដ្ឋាន ផ្សារទំនើប (ផ្សារថៃហួត ផ្សារណូរូម៉ល អ៊ីអនម៉ល) ទេសភាពនៃវិមានឯករាជ្យ ឧទ្យានបៃតង និងកន្លែងកម្សាន្តនានា។ ទាំងនោះបានបំពេញឱ្យជីវិតកាន់តែមានគុណភាព! នេះក៏ជាឱកាសដ៏ល្អសម្រាប់វិនិយោគិនលើវិស័យអចលនទ្រព្យ ដោយទទួលបានអត្រានៃការជួលត្រលប់មកវិញខ្ពស់រហូតដល់ទៅ ៧.៥% ក្នុង១ឆ្នាំ។ សូមធ្វើការសម្រេចចិត្តវិនិយោគដោយឆ្លាតវៃជាមួយគម្រោង L’attrait BOEUNG KENG KANG នៅថ្ងៃនេះ។
ចក្ខុវិស័យគម្រោង L’attrait BOEUNG KENG KANG ចូលរូមចំណែកក្នុងការបង្កើតគុណភាណនៃជីវិត ផាសុកភាពនៃការរស់នៅរបស់អស់លោកអ្នក។ ខុនដូមួយនេះបានរចនាឡើងយ៉ាងសំរិតសំរាំងតាមបែបទំនើបកម្មនៃប្រជាជនអាស៊ី ជាមួយភាពស៊ីវិល័យ មានអាងហែលទឹកប្រវែង ២៣ម៉ែត្រ បំពាក់នូវឧបករណ៍ហាត់ប្រាណជាមួយបច្ចេកវិជ្ជាថ្មីបំផុត ហើយលើសពីនេះទៅទៀតយើងមានជញ្ជាំងឡើងភ្នំផងដែរ។
ការដាក់ដំណើរការជាផ្លូវការណ៍នៃបន្ទប់គំរូថ្មី L'attrait BOEUNG KENG KANG បានបើកដំណើរការជាផ្លូវការនៃបន្ទប់គំរូថ្មីជាមួយនិងការរចនាបែបទំនើប សម្រាប់ស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកទស្សនាដោយផ្ទាល់។ ភ្ញៀវកិត្តិយសទាំងអស់អាចចាប់ផ្តើមធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះតទៅ ព្រោះបន្ទប់នៅត្រឹមតែ២០យូនីតទៀតតែប៉ុណ្ណោះ។
បញ្ជាក់យើងបានចាត់វិធានការណ៍ត្រួតពិនិត្យនិងសម្អាតប្រកបដោយការយកចិត្តទុកដាក់ធានាបាននូវសុវត្ថិភាពខ្ពស់ពីជំងឺកូវីដ-១៩ នឹងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដូច្នេះបងប្អូនអញ្ជើញមកទស្សនាបានដោយទំនុកចិត្ត៕
ទំនាក់ទំនងផ្នែកលក់ និងទស្សនាបន្ទប់គំរូផ្ទាល់៖ #៤ ផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
លេខទូរស័៖ព្ទ (+855) 85 222 744/23 900 053 (EN & KH) អ៊ីម៉ែល: [email protected] ឬវេបសាយ: www.lattrait-bkk.com ឬ Facebook page: L'attrait BOEUNG KENG KANG