(ភ្នំពេញ)៖ ជំងឺរបើកកូនចេញពីស្បូនក្នុងត្រីមាសទីមួយ (ជំងឺរបើកសុកមុនសម្រាលកូន) ជំងឺនេះជាការផ្តាច់ចេញនៃថង់កូនចេញពីស្រទាប់ស្បូន ដែលបង្កើតបានជាកំនកឈាមនៅចន្លោះកូន និងស្រទាប់ស្បូន ហើយកើតឡើងនៅក្នុង៣ ខែដំបូងនៃការមានផ្ទៃពោះ។
វេជ្ជបណ្ឌិតឯកទេសសម្ភព ហេង រិទ្ធិសុបញ្ញា នៃមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជំងឺរបើកកូនចេញពីស្បូននេះ បណ្តាលមកពី៖
*ការប៉ះទង្គិចនៃផ្នែកខាងក្រោមនៃពោះ
*ការរស់នៅប្តីប្រពន្ធ ច្រើនដងក្នុងពេលមានផ្ទៃពោះ
*គ្រោះថ្នាក់តាមរយៈការដួល ការធ្វើដំណើរច្រើនជាដើម
ចំពោះរោគសញ្ញាដែលគេច្រើនជួបប្រទះគឺ៖
*ការធ្លាក់ឈាមតិច ឬច្រើន
*ការរួយចង្កេះ
*ការចុកផ្នែកខាងក្រោមនៃពោះ
*ឬក៏គ្មានរោគសញ្ញាអ្វីទាំងអស់ តែអាចដឹងតាមរយៈការពីនិត្យអេកូសាស្ត្រ
សម្រាប់ផលវិបាកនៃជំងឺនេះ គឺអាស្រយ័ទៅតាមទំហំ នៃការរបើក ដែលអាចដឹងតាមរយៈអេកូសាស្ត្រ ដែលអាចវិវឌ្ឍទៅជា ការរលូតកូន ឬការត្រលប់មកសភាពដើមវិញជាដើម។
លោកស្រីវេជ្ជបណ្ឌិតឯកទេសសម្ភព ហេង រិទ្ធិសុបញ្ញា បានបញ្ជាក់ថា ជំងឺនេះ អាចព្យាបាល និងទប់ស្តាត់បានតាមរយៈការរតាមដាន និងពិនិត្យជាប្រចាំជាមួយគ្រូពេទ្យ កទេសសម្ភព និងរោគស្ត្រី។
សូមជម្រាបថា នៅមន្ទីរពេទ្យព្រះអង្គឌួង ក៏មានបម្រើសេវាព្យាបាលផ្នែកសម្ភព រោគស្ត្រីនេះផងដែរ ដូចជា សេវាពិនិត្យផ្ទៃពោះ និងរោគស្ត្រី, សម្ភព ២៤ម៉ោងរាល់ថ្ងៃ, សេវាពន្យាកំនើត គ្រប់ប្រភេទ, អេកូផ្ទៃពោះ អេកូរោគស្ត្រី 3D/4D, អេកូនបេះដូង មនុស្សធំ និងទារក, ពិនិត្យ និងព្យាបាលគក៌មានវិបត្តិ, ស្រាវជ្រាវរកមហារីកមាត់ស្បូន, ពិនិត្យ និងព្យាបាលទារកក្រោយសំរាល, ជំងឺកុមារ និងចាក់វ៉ាក់សាំងបង្ការជំងឺគ្រប់ប្រភេទដល់ទារក៕