(ភ្នំពេញ)៖ ប្លុកថ្មីដីឡូតិ៍ដងព្រែកធម្មជាតិ ក្នុងបុរីអាម៉ូរី៧មករា ដែលមានទីតាំងនៅលើផ្លូវជាតិ៦អា ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកលក់ជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្ដមានថ្នាក់ដឹកនាំរបស់បុរី និងដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនរូប។
លោក សួន វីរៈតារា អគ្គនាយកប្រតិបត្តិ បុរីអាម៉ូរី ៧មករា បានថ្លែងថា «បុរីអាម៉ូរី៧មករា ត្រូវបានរចនាឡើង ដោយស្ថាបត្យករ និង វិស្វករ ដែលពោលពេញ ទៅដោយ គំនិតច្នៃប្រឌិត ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការសាងសង់រចនា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធានានូវសោភ័ណភាព និងគុណភាពសំណង់ របស់យើង ឲ្យមានភាពរឹងមាំស្របទៅតាមបទដ្ឋានស្តង់ដាអន្តរជាតិ»។
លោក សួន វីរៈតារា បានបន្ថែមទៀតថា «គិតចាប់ពីថ្ងៃបើកលក់គម្រោង មកទល់បច្ចុប្បន្ន បុរីអាម៉ូរី៧មករា យើងខ្ញុំបានធ្វើការសាងសង់ជោគជ័យ រហូតដល់៧០% នៃគម្រោងទាំងមូល ហើយនឹងឈានដល់ការប្រគល់ផ្ទះនិងដីឡូតិ៍វគ្គទី១ ជូនអតិថិជន ក្នុងពេលឆាប់ៗខាងមុខនេះ»។
លើសពីនេះទៅទៀត លោក សួន វីរៈតារា ក៏បានបង្ហើបថា បុរីអាម៉ូរី ៧មករា នឹងមានគម្រោងវិនិយោគថ្មីមួយទៀត នៅដើមឆ្នាំថ្មីខាងមុខនេះផងដែរ។
លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់ របស់បុរី អាម៉ូរី ៧មករា បានឲ្យដឹងថា «ដើម្បីឆ្លើយតបទៅនិងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន បុរី អាម៉ូរី ៧មករា ក៏បានរៀបចំកម្មវិធីបើកលក់ប្លុកថ្មី ដីឡូតិ៍ដងព្រែក ជាមួយនិងការបញ្ចុះតម្លៃពិសេស រហូតដល់១៣% ព្រមទាំងទទួលបានទូរស័ព្ទស៊េរីទំនើប១គ្រឿងភ្លាម ដោយគ្រាន់តែ មានប្រាក់ត្រឹម៣០០ដុល្លារប៉ុណ្ណោះ»។
លោក ឈុន ថៃអៀង បានបញ្ជាក់ថា ការផ្ដល់ជូនដ៏ពិសេសនេះ មានរយៈពេលត្រឹមតែ៣ថៃ្ងប៉ុណ្ណោះ គឺថៃ្ងទី០៥-0៦-0៧ ខែកញ្ញា ឆ្នាំ២០២០ ជាមួយនិងលក្ខខណ្ឌ បង់ប្រាក់យ៉ាងងាយស្រួល ទៅតាមលិទ្ធភាពរបស់អតិថិជន។
លោកបានបន្ថែមទៀតថា «បុរីអាម៉ូរី ៧មករា ផ្តោតសំខាន់លើការរស់នៅបែបលំហែ ដោយគម្រោងរបស់យើង មានការរៀបចំ ជាដងព្រែកធម្មជាតិ លំអដោយដើមឈើធំៗ សួនច្បារបៃតងលាយផ្កាចំរុះពណ៌ កញ្ចុះសម្រាប់សម្រាកលំហែល ជិះទូក ស្ទូចត្រី និងសួនកម្សាន្តសម្រាប់កុមារផងដែរ»។
លើសពីនោះទៀត ប្រធានផ្នែកលក់ជាន់ខ្ពស់ របស់បុរី អាម៉ូរី ៧មករា បានគូសបញ្ជាក់ថា ដងព្រែកក្នុងបុរី អាម៉ូរី ៧មករា មានប្រភពទឹកចេញពីដៃទន្លេសាប ហូរចាក់ទៅទន្លេមេគង្គ ជាដងព្រែកធម្មជាតិពិតៗ ដែលតែងតែមានទឹកគ្រប់រដូវការ។
លោកថា ដងព្រែកធម្មជាតិមួយនេះ មានសួនច្បារធំទូលាយ ដែលជាទីតាំងពិសេសងាយស្រួល ក្នុងការធ្វើលំហាត់ប្រាណ និងការជួបជុំគ្រួសារជាលក្ខណៈភិចនិច ដែលមានខ្យល់អាកាសដ៏បរិសុទ្ធ និងបរិយាកាសលំហែយ៉ាងពិសេសបំផុត សម្រាប់ការរស់នៅ ក៏ដូចជាការវិនិយោគ។
សម្រាប់ដីឡូតិ៍ថ្មី ដែលជាទីតាំងនៅជាប់ និងដងព្រែកធម្មជាតិនេះ មានច្រើនទំហំ ស្របតាមតម្រូវការ របស់អតិថិជន ដែលងាយស្រួលក្នុងការសាងសង់គេហដ្ឋាន ការរៀបចំជាកន្លែងប្រកបអាជីវកម្ម និងការវិនិយោគផ្សេងៗ ដែលក្នុងនោះ រួមមាន៖ ដីឡូត៍ទំហំ៥ម៉ែត្រ គុណ២០ម៉ែត្រ, ទំហំ១០ម៉ែត្រ គុណ២០ម៉ែត្រ និង ទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ ដែលមានតម្លៃត្រឹមតែ ៣ម៉ឺនដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង ០៧៧ ៧៣ ៩៩៩៩៕