(ស្តុកខម)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន ១គ្រាប់នៅនាទី៤១ ជួយក្រុមមាន់គកបារាំងយកឈ្នះម្ចាស់ផ្ទះស៊ុយអែត ១-០ នៅ Nations League 2020-2021 ពីក្នុងពូល League A ក្រុម៣។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris St-Germain អាយុ ២១ឆ្នាំរកបាន ១៤គ្រាប់ឲ្យជម្រេីសជាតិបារាំង និងជួយឈ្នះជេីងឯក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីផងដែរ។
៣ពិន្ទុនៅថ្ងៃបេីកឆាក Nations League នេះដែរ បានធ្វេីឲ្យក្រុមរបស់លោក Didier Deschamps ឡេីងទៅឈរលេខ២ ក្នុងពូលបណ្តោះអាសន្ន ដោយមានព័រទុយហ្គាល់ដែលជាក្រុមការពារតំណែងជេីងឯក ក្រោយបំបាក់ក្រូអាត ៤-១ នៅទីក្រុង Lisbon នៅយប់មិញនេះដូចគ្នា។
អតីតក្រុមរងជេីងឯក World Cup 2018 ក្រូអាតបានរងបរាជ័យធ្ងន់ធ្ងរបំផុតក្នុងលទ្ធផល ៤-១ ដោយពុំមានកីឡាករសំខាន់ៗចូលរួម គ្រាដែលព័រទុយហ្គាល់ក៏ពុំមិនមានកីឡាករ Cristiano Ronaldo ផងដែរ ដោយសារបញ្ហារបួស៕