(បន្ទាយមានជ័យ)៖ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រគល់បណ្ណសរសេីរដល់ប្រតិភូកីឡា ខេត្តបន្ទាយមានជ័យ ដែលទទួលបានជយលាភី Fair Play U16 ចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសកាលពីពេលកន្លងទៅ។
ពិធីប្រគល់បណ្ណសរសេីរនេះបានធ្វើឡើងនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងនូវការកោតសរសេីរចំពោះក្រុមកីឡាករ U-16 ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមយកជយលាភីចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសដែលនេះគឺជាមោទនភាពសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានក្មួយជាកីឡាករឆ្នេីម ដណ្តើមយកកិត្តិយសជូនខេត្តបន្ទាយមានជ័យរបស់យេីងទាំងមូល។
ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានលេីកឡេីងជាមួយនឹងភាពរីកចម្រេីនលេីវិស័យកីឡា លោកបានជំរុញដល់ក្មួយៗ ដែលជាកីឡាករត្រូវខិតខំបន្ថែម ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដេីម្បីក្លាយជាទំពាំងស្នងឫស្សីធ្វេីជាកូនល្អ ធ្វើជាប្រជាពលរដ្ឋល្អនៅក្នុងសង្គម មិនត្រូវប្រព្រឹត្តនូវអំពេីអបាយមុខផ្សេងៗដែលសង្គមស្អមខ្ពេីម។
មួយវិញទៀតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ លោកក៏បានជំរុញបន្ថែមដល់ប្អូនៗ ក្មួយៗ ត្រូវខិតខំរៀនសូត្របន្ថែមតាមរយៈការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច សិក្សាពីចម្ងាយជាពិសេសនៅពេលទំនេរត្រូវជួយធ្វេីការងារឪពុក ម្តាយ និងចូលរួមលេងកីឡាឱ្យបានច្រេីន ដេីម្បីទទួលបានសុខភាពល្អទាំងអស់គ្នា៕