(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតចំនួន ៥ មកបង្ហាញជូន។
គតិបណ្ឌិតទាំង៥នោះ រួមមាន៖
១៖ ដើរឱ្យមានបី ស្ដីឱ្យមានបួន
* ដើរ១ មើលផ្លូវត្រូវទៅ
* ដើរ២ មិត្តដែលទៅជាមួយ
* ដើរ៣ គិតពីពេលវេលា
* ស្ដី១ កុំភូតកុហក
* ស្ដី២ កុំត្រគោះបោះបោក
* ស្ដី៣ កុំចាក់ដោតបញ្ឆិតបញ្ឆៀង
* ស្ដី៤ ស្ដីមុនការគិត។
២៖ មនុស្សខ្សោយ ពេលដួលបន្លំដេក មនុស្សខ្លាំង ទោះបីដួលយ៉ាងណាក៏នៅតែប្រឹងក្រោកឡើងវិញ (ខុង ជឺ)។
៣៖ ត្រូវស្រលាញ់មនុស្សទូទៅ ឱ្យដូចជាស្រលាញ់ខ្លួនឯង (សុភាសិតអ៉ីស្រាអែល)។
៤៖ ទង្វើប្រសើរជាងពាក្យសម្ដី (សុភាសិតអារ៉ាប់)។
៥៖ ពេលខ្លះចុងប៊ិចមានឥទ្ធិពលខ្លាំងផ្លែដាវទៅទៀត (សុភាសិតអង់គ្លេស)៕