(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រេី-ប្រយុទ្ធ Kevin de Bruyne អាយុ ២៩ឆ្នាំរបស់ក្លិបមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ PFA ឆ្នាំ២០២០ (Professional Footballers’ Association) នៅអង់គ្លេស។

ជាមួយគ្នានោះ កីឡាការិនី Beth របស់អង់គ្លេសអាយុ ២៦ឆ្នាំក៏បានឈ្នះពានរង្វាន់ស្ត្រីឆ្នេីមប្រចាំឆ្នាំ ក្រោយជួយក្រុមតោខៀវ Chelsea ឈ្នះពានរង្វាន់ស្ត្រី Super League និង League Cup នារដូវកាលនេះរួចមក។

ខ្សែការពារ Trent Alexander-Arnold អាយុ ២១ឆ្នាំរបស់ក្រុមហង្សក្រហម Liverpool បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ គ្រាដែលមិត្តរួមក្រុម Jordan Henderson បានស្ថិតក្នុងចំណោមកីឡាករ Liverpool ចំនួន៥នាក់ដែលលេងល្អបំផុតនៅក្របខណ្ឌ Premier League នៃរដូវកាលនេះផងដែរ។

បន្ថែមលេីនេះ កីឡាករខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United និងអង់គ្លេស Marcus Rashford បានឈ្នះពានរង្វាន់ PFA សម្រាប់ការងាររបស់លោកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងភាពក្រីក្ររបស់កុមារដែលខ្វះអាហារូបត្ថម្ភទៀតដែរ។

De Bruyne បានផ្តួល Virgil van Dijk ដែលបានឈ្នះពាននេះឆ្នាំទៅ រួមទាំងសំឡេងគាំទ្រលេីសគូប្រជែង Alexander-Arnold, Sadio Mane, Henderson និងមិត្តរួមក្រុម City គឺ Raheem Sterling ទៀតដែរ។

De Bruyne គឺជាកីឡាករបែលហ្ស៊ិកដំបូងគេរបស់ក្រុម Manchester City ដែលឈ្នះពានរង្វាន់នេះ ចាប់តាំងពីបានចាប់ផ្តើមនៅចុងរដូវកាលឆ្នាំ១៩៧៣-៧៤ មកម្ល៉េះ៕