(ភ្នំពេញ)៖ Travona គឺជាកម្មវិធីទូរស័ព្ទបង្កើតឡើង ដោយក្រុមហ៊ុនកូនខ្មែរ Travona Co., Ltd. ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ មានភាពងាយស្រួល ក្នុងការស្វែងរក កន្លែងដើរលេងកម្សាន្តនានា និងក្នុងគោលបំណងជួយគាំទ្រ និងរួមចំណែកជួយដល់វិស័យទេសចរណ៍ ដែលកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺកូវីដ១៩ ជាពិសេសនៅខេត្តសៀមរាប។

សព្វថ្ងៃនេះ Travona បានសហការជាមួយកន្លែងកម្សាន្តជាង៦០កន្លែង នៅខេត្តសៀមរាប ដែលរួមមាន៖ ទាំងកន្លែង ទើបនឹងបើកថ្មីៗផងដែរ។

ក្រុមហ៊ុនរំពឹងថា ភាពងាយស្រួលជាងមុន ក្នុងការស្វែងរកកន្លែងកំសាន្តនានា តាមរយៈកម្មវិធីនេះ នឹងអាចជួយបង្កើនចំណូល ដល់កន្លែងកម្សាន្តទាំងនោះ ព្រមទាំងប្រជាជន នៅតំបន់នោះផងដែរ។

តំណាងក្រុមហ៊ុន Travona Co., Ltd. បានបញ្ជាក់ឲ្យដឹងផងដែរថា «យើងនឹងធ្វើការប្រមូលផ្ដុំ កន្លែងកម្សាន្តថ្មីៗបន្ថែមទៀត ឲ្យបានកាន់តែច្រើន មកដាក់ក្នុងកម្មវិធី Travona ដើម្បីឲ្យអ្នកប្រើប្រាស់របស់យើង មានជម្រើសកាន់តែច្រើនផងដែរ។ ពួកគាត់ក៏អាចធ្វើការកក់សំបុត្រតាមកម្មវិធី យើងបានដោយមិនចាំបាច់ទៅកន្លែងផ្ទាល់ ឬបារម្ភខ្លាចអស់សំបុត្រនោះឡើយ រីឯតម្លៃគឺធានាថាមិនលើសគេទេ»

បច្ចុប្បន្ន Travona មានប្រតិបត្តិការ នៅខេត្តសៀមរាបរួចហើយ នឹងបន្តចាប់ផ្ដើមសហការជាមួយកន្លែងកម្សាន្ត នៅក្នុង និងជុំវិញរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះផងដែរ។

Travona ដំណើរការនៅលើទូរសព្ទដៃប្រភេទ iPhone និង Android។ លោកអ្នកអាចដោនឡូតកម្មវិធីតាមតំណរនេះ http://onelink.to/Travona (http://onelink.to/Travona) ឬលោកអ្នកអាចចូលទៅកាន់គេហទំព័រ https://www.travona.net ឬ like និង share ទំព័រហ្វេសប៊ុករបស់ Travona (https://www.facebook.com/travonatour) ដើម្បីទទួលបានពត៌មាន និងកម្មវិធីប្រូម៉ូសិនថ្មីៗ៕