(ប៉ូឡូញ)៖ យោងតាមទៅតាមលក្ខណៈវិនិច្ឆ័យដែលបានគ្រោងទុករបស់ប្រទេសប៉ូឡូញសម្រាប់ការវាយតម្លៃហានិភ័យនៃអ្នកផ្គត់ផ្គង់ឧបករណ៍ ទូរគមនាគមន៍គឺមានលក្ខណៈនយោបាយ ហើយអាចនឹងដក ឬមិនរាប់បញ្ចូលក្រុមហ៊ុន Huawei ក្នុងបញ្ជីឈ្មោះអ្នកអភិវឌ្ឍបណ្ដាញ 5G សម្រាប់ ប្រទេសប៉ូឡូញ។

សហរដ្ឋអាមេរិកបាននិយាយថា ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei អាចដើមតួជាចរកម្មរបស់រដ្ឋាភិបាលនៃប្រទេសចិន ក្នុងការប្រមូល ទិន្នន័យ និងធ្វើសកម្មភាពផ្សេងៗ ដូចដូច្នេះហើយ ទើបសហរដ្ឋអាមេរិកបានហាមឃាត់ការប្រើបច្ចេកវិទ្យា 5G របស់ Huawei និងបានអំពាវនាវឱ្យ បណ្ដា ប្រទេសដែលជាសម្ព័ន្ធមិត្តបញ្ឈប់ការប្រើប្រាស់បច្ចកវិទ្យារបស់ Huawei ។

នៅថ្ងៃអង្គារកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញបានចេញសេចក្ដីព្រាងច្បាប់ស្ដីអំពីសន្តិសុខតាមប្រព័ន្ធអ៊ីធើណែត ដោយផ្ដល់ឱ្យភាគីដែល ចាប់ អារម្មណ៍ចំនួន ១៤ថ្ងៃ សម្រាប់ធ្វើការអត្ថាធិប្បាយ ក៏ដូចជាពន្យល់ពី ដើម្បីបញ្ជាក់ថាខ្លួនគឺស្អាតស្អំ។

ច្បាប់នេះគឺបានកំណត់ទៅលើលក្ខខណ្ឌច្រើន ជាពិសេសគឺលក្ខណៈវិនិច្ឆ័យថា ក្រុមហ៊ុនផ្គត់ផ្គង់នោះ អាចមានឥទ្ធិពលពីប្រទេសណាមួយ (ក្រោម ការបង្គាប់បញ្ជាពីប្រទេសកំណើត ឬប្រទេសដែលមានអំណាច) ជាពិសេសគឺប្រទេសដែលមិនមែនជា សមាជិករបស់សហភាពអឺរ៉ុប ឬណាតូ និង លក្ខខណ្ឌមួយទៀតគឺប្រទេសកំណើតរបស់ពួកគេ ជាប្រទេសដែលគោរពសិទ្ធិមនុស្សអត់។

រដ្ឋាភិបាលនៃប្រទេសប៉ូឡូញនៅមិនទាន់ប្រកាសជាផ្លូវការនោះទេ ថាក្រុមហ៊ុនណាខ្លះដែលមានឈ្មោះនៅក្នុងបញ្ជីផ្គត់ផ្គង់គ្រឿងទូរគមនាគមន៍ នោះ ប៉ុន្តែបើតាមការពិនិត្យទៅលើច្បាប់ថ្មីនេះ ក្រុមហ៊ុន Huawei អាចនឹងគ្មានឱកាសចូលរួមនោះទេ ម្យ៉ាងទៀតសហរដ្ឋអាមេរិក បានអំពាវនាវឱ្យប្រទេស មួយឈប់ប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ៕