(ភ្នំពេញ)៖ អតិថិជនរបស់ Metfone WiFi ដែលចង់ចុះឈ្មោះប្រើប្រាស់អ៊ីនធឺណិត ឥឡូវនេះលែងពិបាកជាមួយការចុះឈ្មោះ នឹងអាចចុះឈ្មោះបានយ៉ាងងាយស្រួលផងដែរ។

អតិថិជនអាចចុះឈ្មោះតាមរយៈ គេហទំព័ររបស់មិត្តហ្វូន រឺក៏តាមរយៈ https://www.metfone.com.kh/kh/registerftth និងបំពេញព័ត៌មានងាយៗ ដូចជា ឈ្មោះ លេខទូរស័ព្ទ អាស័យដ្ឋានដែលចង់ភ្ជាប់ ឬអ៊ីម៉ែល រួចចុច Register ជាការស្រេច នោះបុគ្គលិកផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកដោយផ្ទាល់ បន្ទាប់ពីលោកអ្នកធ្វើការចុះឈ្មោះរួចរាល់។

អតិថិជនអាច ពិនិត្យមើល និងតាមដានដោយផ្ទាល់ចំពោះដំណើរការនៃការភ្ជាប់បណ្តាញអ៊ីនធឺណិត តាមរយៈគេហទំព័ររបស់ Metfone ដែលអតិថិជនបានចុះឈ្មោះផងដែរ។

លោកអ្នកអាចចុះឈ្មោះបានយ៉ាងងាយស្រួលដោយគ្រាន់តែអនុត្តន៍តាមការណែនាំ ដូចខាងក្រោមនេះ៖
*ចូលទៅកាន់គេហទំព័រ របស់ https://www.metfone.com.kh/en
*ចុចលើពាក្យ Internet
*ចុចលើពាក្យ Register FTTH
*បន្ទាប់មកអតិថិជនធ្វើការជ្រើសរើសកញ្ចប់តំលៃណាមួយ
*រួចហើយចុចលើពាក្យ Buy Now នឹងបំពេញព័ត៌មានរបស់អតិថិជន
*បន្ទាប់មកចុចលើពាក្យ Register រួចជាការស្រេច
*លោកអ្នក នឹងទទួលបានសារបញ្ជាក់ថាការចុះឈ្មោះរបស់លោកអ្នកបានរួលរាល់

មិត្តហ្វូននាំមកជូនលោកអ្នកនូវសេវាអ៊ីនធឺណិតវ៉ាយហ្វាយឈានមុខគេនៅកម្ពុជា។

ព័ត៌មានលម្អិត ក្នុងការចុះឈ្មោះ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 0976 197 197 / 0977 197 197 ឬតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ Metfone WiFi https://web.facebook.com/MetfoneInternetOfficial